លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ ថា ពាណិជ្ជកម្មរវាងកម្ពុជានឹងថៃបាន ឈានដល់ចំនួន៤,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៣ ពោលគឺកើនឡើង១២ភាគរយពីចំនួន ៤ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១២ ។
លោកបានបន្ថែមទៀតថា ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃមានតម្លៃ៣៥១លានដុល្លារសហរដ្ឋ អាមេរិក ពោលគឺកើនឡើង៤១ភាគរយ កាលពីឆ្នាំមុន ខណៈដែលការនាំចេញ របស់ប្រទេសថៃទៅប្រទេសកម្ពុជាមាន ៤,១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ពោលគឺកើនឡើង១០ភាគរយ ។
ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មធំ ជាងគេបំផុតរបស់កម្ពុជា ។ លោកបាន បញ្ជាក់បន្ថែមទៀតថា កំណើនពាណិជ្ជ កម្មដ៏ខ្លាំងរវាងប្រទេសទាំងពីរគឺដោយសារតែមានទំនាក់ទំនងសេដ្ឋកិច្ចនិង ពាណិជ្ជកម្មល្អព្រមទាំងមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ។
លោកបានបន្ថែមទៀតថា “ខ្ញុំជឿថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនឹងត្រូវ បានរក្សានិងអភិវឌ្ឍបានយ៉ាងល្អជាមួយនឹងការចូលរួមយ៉ាងសកម្មពីវិស័យឯក ជននិងរដ្ឋាភិបាលទាំងពីរប្រទេស” ។ លោក Touchayoot Pakdi អគ្គរាជ ទូតប្រចាំកម្ពុជាបានមានប្រសាសន៍ថា ប្រទេសទាំងពីរគឺជាអ្នកជិតខាងនឹងគ្នា ដូចនេះមានលទ្ធភាពជាច្រើនដើម្បីបន្ដបង្កើនកម្រិតពាណិជ្ជកម្មទ្វេភាគីនេះ ។
លោកបានបន្ថែមទៀតថា“ប្រទេសថៃ ប្ដេជ្ញាថានឹងបន្ដជំរុញទំនាក់ទំនងពាណិជ្ជ កម្មទ្វេភាគីរវាងប្រទេសទាំងពីរដើម្បី ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ”