ការដែលមានកូនប្រុសតែមួយគត់ នៅក្នុងគ្រួសារសម្រាប់ស្នងត្រកូល ហើយទុកឱ្យកូនទៅធ្វើទាហានចូលរួម ក្នុងសមរភូមិគឺជាការហាមប្រាមតាំងពីដើមមក ។ មួយវិញទៀតស្មារតីធ្វើសង្គ្រាមរបស់ទាហានក៏ថយចុះផងដែរ ដោយខ្លាចជួបហេតុការណ៍អាក្រក់គ្រួសារ នឹងត្រូវផុតពូជ ។
សារព័ត៌មានចិនកាលពីថ្ងៃទី៦ កុម្ភៈ បានដាក់សំណួរសួរថា ទាហាន៧០ភាគ រយ ជាកូនតែមួយនៅក្នុងគ្រួសារ តើមានភាពក្លាហានប្រឈមក្នុងសមរភូមិដែរឬទេ? គ្មានអ្នកណាបានដឹងពីសមត្ថ ភាពធ្វើសង្គ្រាមរបស់ទាហានចិននោះឡើយ ។ តែការពិតមានទាហានដល់ទៅ ៧០ភាគរយដែលជាកូនទោលក្នុងគ្រួសារ ត្រូវបន្ដត្រកូល។ តើកម្លាំងចិនសម្រាប់ ធ្វើសង្គ្រាមមានដែរឬទេ? យុវជនមួយ រូបជាទាហានបានរៀបរាប់ឱ្យដឹងថា “ខ្ញុំជាយុវជនខិលខូចដោយសារតែជា កូនមួយគត់ក្នុងគ្រួសារអ្នកណាក៏ស្រឡាញ់ ក្នុងឆ្នាំដំបូងចូលបម្រើកងទ័ព ខ្ញុំដេកយំនឹកផ្ទះ និងឪពុកម្ដាយ” ។ កាតព្វកិច្ចបម្រើការក្នុងជួរកងទ័ពជារឿងចាំបាច់ត្រូវតែឆ្លងកាត់ពេលពេញ វ័យបើទោះមិនចង់ទៅក៏ត្រូវបង្ខំចិត្ដដែរ ។
គោលនយោបាយកូនមួយរបស់ចិន ធ្វើឱ្យប្រទេសជាច្រើនចាប់អារម្មណ៍យ៉ាង ខ្លាំង ពិសេសជប៉ុននិងកូរ៉េខាងត្បូង។ កាលពីខែធ្នូ ឆ្នាំ២០១៣ សារព័ត៌មាន កូរ៉េថែម បានផ្សាយអត្ថបទមួយថា ទាហានចិនទោះមានច្រើនមែនតែនឹង ត្រូវទាហានជប៉ុនយកឈ្នះ ប្រសិនបើ មានសង្គ្រាមកើតឡើងដោយសារវិវាទ ប្រជុំកោះសេនកាគូ។ ដោយសារភាគ ច្រើនទាហានចិនគឺជាអ្នកស្នងត្រកូល មិនត្រូវឱ្យស្លាប់ក្នុងសមរភូមិនោះឡើយ ។
លោក Antony Wong Dong អ្នក ឯកទេសយោធានៅទីក្រុងម៉ាកាវបានឱ្យដឹងថា មន្ដ្រីយោធាចិនបង្ហាញការព្រួយ បារម្ភពីឥទ្ធិពលនៃគោលនយោបាយកូន មួយ ទៅលើសន្ដិសុខ ការពារជាតិយូរ អង្វែងរបស់ចិនតាំងពីឆ្នាំ១៩៩០ ។
លោក Antony Wong Dong បាន បញ្ជាក់ទៀតថា តាមច្បាប់ដ៏តឹងតែង របស់ចិនទាហានដែលរត់ចោលជួរនឹង ត្រូវបាញ់សម្លាប់នៅនឹងកន្លែង ។ ទាំងនោះហើយដែលធ្វើឱ្យទាហានចុះខ្សោយ ជាមួយនឹងការហ្វឹកហាត់យ៉ាងតឹងតែង ទៀតផងក្នុងរយៈពេល២ឆ្នាំ ។
ចំនួនទាហានដែលជាកូនតែមួយគត់នៅក្នុងគ្រួសារមានច្រើន គឺជាក្ដីព្រួយបារម្ភយ៉ាងធំធេង ហើយចិនត្រូវចំណាយ ពេលជាច្រើនឆ្នាំទៅមុខទៀត ទើបអាច ពង្រឹងកម្លាំងឱ្យកាន់តែខ្លាំងនិងមានស្មារតីគ្រប់គ្រាន់ ។ អ្នកឯកទេសយោធាមក ពីទីក្រុងសៀងហៃបាននិយាយថា ក្នុងពេលដែលកូនប្រុសជាកូនទី២ នៅក្នុង គ្រួសារពេញវ័យ ទើបទាហានចិនមាន កម្លាំងស្មារតីគ្រប់គ្រាន់ ។ ពេលវេលា នោះរង់ចាំរយៈពេល២០ឆ្នាំទៀត ទើប សម្រេចបាន ៕