រាជធានីភ្នំពេញ ៖
បុរសម្នាក់រួមដំណើរដោយស្ត្រី ២នាក់ បានបើកម៉ូតូស្របទិសគ្នា ជាមួយរថយន្តហើយបានកៀរដៃចង្កូត ខ្ទាតចូលក្រោមកង់រថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ បាក់កដៃ ហើយស្ត្រី ២ នាក់ទៀត ដែលរួមដំណើរ រងរបួសស្រាល
កាលពីវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅផ្លូវជាតិលេខ២ មុខហាងម៉ូដេន២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយ គ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1258 បើកពីក្រុងតាខ្មៅ ចូលមកច្បារអំពៅឆ្ពោះទៅស្វាយរៀង។ ស្របពេលនោះ ក៏មានម៉ូតូសេ១២៥ ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AQ-7991 បើកស្របគ្នាបានកៀរដៃចង្កូត ខ្ទាតចូលទៅក្រោមកង់រថយន្ត បណ្ដាលឲ្យអ្នកបើកម៉ូតូភេទប្រុសអាយុ ២៥ឆ្នាំ រងរបួសបាក់.កដៃ ខាងស្តាំ និងស្ត្រី ២នាក់ទៀត រងរបួសស្រាលតែម្តង៕