ភ្នំពេញ ៖ នារីម្នាក់ត្រូវរងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាល ខណៈពួកគេទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហ្វីណូ ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1AY-7262 ហើយត្រូវរថយន្តមួយគ្រឿងម៉ាកបាជេរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B-5338 បើកបរដោយបុរសចំណាស់ម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន បានជ្រុលបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង២១ យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវលេខ៤៣២ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញនារីរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហ្វីណូ ឌុបគ្នាតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីជើងទៅត្បូង បំណងឆ្ពោះឡើងទៅលើផ្លូវលេខ២៧១ ខណៈនោះស្រាប់តែរថយន្តបង្កខាងលើបានបើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ធ្ងរ និងនារី២នាក់ផ្សេងទៀតរងរបួសស្រាល។ រីឯរថយន្តបង្កក្រោយពេលកើតហេតុត្រូវបាន ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុជួយចាប់ឃាត់បានភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ធ្វើការសម្របសម្រួលភាគីទាំងសងខាង ដោយតម្រូវឲ្យ ភាគីខាងម្ចាស់រថយន្តសងថ្លៃការខូចខាតទាំងអស់ដល់ជនរងគ្រោះដើម្បីបញ្ចប់រឿង។ តែដោយភាគីនារីរងគ្រោះមិនមានអ្នកចូលរួមដោះស្រាយ ដោយសារបួសធ្ងន់និងស្រាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ទើបសមត្ថកិច្ចបានយកម៉ូតូនារីរងគ្រោះនិងរថយន្តទៅរក្សារទុកនៅអធិការរដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕