ខេត្តកណ្តាល ៖ ក្មេងប្រុសជនជាតិវៀតណាម២នាក់ បានធ្វើសកម្មភាពចាប់ក្មេងស្រីជនជាតិវៀតណាមដូចគ្នារំលោភសេពសន្ថវៈនៅដីខ្មែរ រហូតបានសម្រេច កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្ទះឈ្មោះ សៅ ឡេង ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ក្មេងស្រីរងគ្រោះបាននិយាយប្រាប់ឪពុកម្តាយ ហើយឪពុកម្តាយបាន
មក
ដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានឃាត់ខ្លួននោះ ឈ្មោះ
ង្វៀង កាធី ហៅតូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ
និងម្នាក់ទៀត
ឈ្មោះ ង្វៀង យ៉ាំងត្រាន់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម ។
ជនសង្ស័យទាំង២នាក់បច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះ
ម.វ
ភេទស្រី អាយុ៧ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅក្នុងភូមិ-ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់ត្រូវបានឈ្មោះ សៅ ឡេង ជួលឲ្យមកមើលផ្ទះឲ្យ
ហើយ
បាននិយាយលួងលោមក្មេងស្រីរងគ្រោះដែលមានផ្ទះនៅជិតផ្ទះឈ្មោះ សៅ ឡេង ឲ្យមកមើលទូរទស្សន៍នៅលើផ្ទះ ។
ខណៈឃើញ
ឱកាសល្អ ជនសង្ស័យទាំង២នាក់
ក៏
បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះស្រាតខោរំលោភរហូតបានសម្រេចម្តងម្នាក់ ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានឲ្យក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ហើយក្មេងស្រីរងគ្រោះក៍បានប្រាប់ឪពុកម្តាយឲ្យបានដឹង ហើយឪពូកម្តាយក្មេងស្រូរងគ្រោះបាននាំកូនស្រីទៅឲ្យក្រុមគ្រូពេទ្យពិនិត្យមើល ទើបដឹងថា កូនស្រីរបស់គាត់ពិតជាត្រូវបានគេរំលោភរហូតមានរបួសប្រដាប់ភេទ ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីពិនិត្យដឹងថាមានគេរំលោភកូនស្រីរួចមកឪពុកម្តាយក្មេងស្រីរងគ្រោះបាននាំកូនស្រីមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី ។
ជនសង្ស័យទាំង២នាក់បានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេទាំង២នាក់ពិតជាបានធ្វើសកម្មភាពលួងលោមចាប់ក្មេងស្រីរំលោភរហូតបានសម្រេចបំណងខ្លួនប្រាកដមែន ។
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលស្រុកល្វាឯមកបានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្ត ៕