ខេត្តកណ្តាល ៖ បុរសម្នាក់បាន ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុកអ្នកថ្មើរជើង កាលពីវេលាម៉ោង២១និង៤០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ លើកំណាត់ផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិបេង ឃុំម្កាក់ ស្រុកអង្គស្នួល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត
មាន
ឈ្មោះ ឌិន សាខន ហៅគ្រាក់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ជនរងគ្រោះបានដើរឆ្លងផ្លូវបេតុង ហើយត្រូវបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
1A-6694
បើកបរដោយឈ្មោះ វ៉ាន់ ហាច ភេទប្រុស អាយុ៤២ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិម័
ល
សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
1A-6694
តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យមនុស្ស និងម៉ូតូដួលបោកទៅលើផ្លូវបេតុង រហូតធ្វើឲ្យបុរសអ្នកថ្មើជើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។
បច្ចុប្បន្ន ម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមច្បាប់ ៕