ខេត្ដកណ្ដាល ៖ ក្មេងស្ទាវ៧នាក់ត្រូវ បាននគរបាលស្រុកល្វាឯមចាប់ឃាត់ ខ្លួនបានជាបន្ដបន្ទាប់ ខណៈដែលក្មេងស្ទាវ ទាំងនេះបង្កការអុកឡុកក្នុងពិធីមង្គល ការកូនអ្នកភូមិ ហើយព្រួតគ្នាវាយតប់ បុរស២នាក់បណ្ដាលឱ្យសន្លប់ស្ដូកស្ដឹង នៅក្នុងរោងការ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិ ព្រែកប្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉ាញ់ ពិសាល អាយុ២៤ឆ្នាំ មុខរបរកសិករ និងឈ្មោះ ស៊ុន ហាក់ អាយុ៤០ឆ្នាំ មុខរបរកសិករ អ្នកទាំង២មានទីលំនៅកន្លែងកើតហេតុ ខាងលើ ។ រីឯជនសង្ស័យទាំង៧នាក់ដែល ត្រូវនគរបាលឃាត់ខ្លួនជាបន្ដបន្ទាប់ នោះមានឈ្មោះ ១-ឈូក រិនដា ភេទប្រុស អាយុ២២ឆ្នាំ, ២-សំ ដារ៉ា ភេទ ប្រុស អាយុ១៧ឆ្នាំ, ៣-ឈុំ សារិ ភេទប្រុស អាយុ២៧ឆ្នាំ, ៤-នុត វាសនា ភេទ ប្រុស អាយុ២២ឆ្នាំ, ៥-ឯម រតនា ភេទ ប្រុស អាយុ៣២ឆ្នាំ, ៦-សាត ធី ភេទប្រុស អាយុ២៧ឆ្នាំ និង៧-ឈ្មោះ យ៉ន លីដា ភេទប្រុស អាយុ២១ឆ្នាំ ដែលអ្នក ទាំងនេះខ្លះរស់នៅខេត្ដតាកែវ និងខ្លះទៀត រស់នៅកន្លែងកើតហេតុ និងជាភ្ញៀវរបស់ កូនប្រុសកូនស្រី ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៤ វេលាម៉ោង១០និង៣៥នាទីយប់ មានរៀបចំពិធីរាំវង់ក្នុងមង្គលការកូន អ្នកភូមិម្នាក់ឈ្មោះ អ៊ុំ សាយ ហើយក្នុងនោះក៏មានការចូលរួមពីភ្ញៀវខាងប្រុស និងខាងស្រីជាច្រើនរាំលេង កម្សាន្ដផង ។ ពេលដែលរាំកម្សាន្ដបាន មួយសន្ទុះធំ ស្រាប់តែមានជម្លោះក្នុង វង់រាំបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយ ក្រោយមកជនរងគ្រោះឈ្មោះ ញ៉ាញ់ ពិសាល ឮគេឈ្លោះគ្នាក៏ចុះពីលើផ្ទះទៅ មើលគេខ្លាចគេវាយកូន តែពេលទៅ ដល់ឃើញកូននៅក្រៅចំណុចជម្លោះនោះ ទេ ប៉ុន្ដែមិនដឹងរឿងហេតុអ្វីក្រុមក្មេងៗ ស្ទាវទាំងនោះស្ទុះទៅវាយឈ្មោះ ញ៉ាញ់ ពិសាល ទើបឈ្មោះ ស៊ុន ហាក់ ចូលទៅ ឃាត់ក៏ត្រូវក្រុមក្មេងស្ទាវព្រួតគ្នាវាយ បុរសទាំង២នាក់ឱ្យដេកដួលនៅនឹងកន្លែង តែម្ដង ។
បន្ទាប់ពីកើតហេតុរួចកម្លាំងនគរ បាលប៉ុស្ដិ៍ព្រែកឫស្សីទៅដល់ក៏ឃាត់ខ្លួន បានក្មេងទំនើង៧នាក់បញ្ជូនទៅអធិការ ដ្ឋាននគរបាលស្រុកល្វាឯមដើម្បីចាត់ការតាមផ្លូវច្បាប់ ៕