ក្រុងប៉ោយប៉ែត ៖ យុវជន២នាក់បានជក់ថ្នាំញៀនតែពេលកំពុងជក់ក៏ឈ្លោះ ប្រកែកគ្នាមិនទាន់បានប៉ុន្មានផង ត្រូវ កម្លាំងការពារព្រំដែនលេខ៨៩១ឃាត់ខ្លួនតែម្ដង នៅវេលាម៉ោង៦និង២០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ ភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
បើតាមប្រភពបានឱ្យដឹងថា មុនពេល សមត្ថកិច្ចឃាត់ខ្លួនគេឃើញយុវជន២ នាក់បានខ្ចីម៉ូតូគេជិះដើម្បីទៅជក់ថ្នាំ តែពេលជក់សង្ស័យចែកថ្នាំគ្នាមិនត្រូវក៏ស្រែកឡូឡា ។ ភ្លាមនោះសមត្ថកិច្ចចុះ ត្រួតពិនិត្យព្រំដែនឃើញក៏ឃាត់ខ្លួននិងសាកសួរនាំតែម្ដង ។ ជនជក់គ្រឿងញៀនទី១-ឈ្មោះពៅ វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនាំភ្ញៀវ រស់នៅភូមិក្បាលស្ពាន និងទី២-ឈ្មោះត្រា ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅមិនពិតប្រាកដ ។ ក្រោយ ឃាត់ខ្លួនទាំងវត្ថុតាងថ្នាំញៀននិងលុយ ចំនួន៣០០បាត ព្រមទាំងលុយឥណ្ឌូ នេស៊ីចំនួន១០០០ឥណ្ឌូ សមត្ថកិច្ចអប់រំ ហើយឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ ៕