ខេត្ដកំពង់ស្ពឺ ៖ គ្រាប់កាំភ្លើងផ្លោងជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កការភ្ញាក់ផ្អើល និងបានរាយ ការណ៍ជូនកងរាជអាវុធហត្ថក្រុងច្បារមន ដើម្បីរក្សាសន្ដិសុខសុវត្ថិភាពនៅទីនោះផងដែរ ។
ការប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើត ឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅគុម្ពោតព្រៃ ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ។
ប្រភពពីប្រជាពលរដ្ឋមួយរូបឈ្មោះ ហ៊ឹម ហួន ភេទប្រុស អាយុ៣៩ឆ្នាំ មាន ទីលំនៅភូមិ-សង្កាត់ខាងលើតែងតែ ឱ្យដឹងថា ជារៀងរាល់ថ្ងៃរូបគាត់បាន យកគោទៅចងនៅក្បែរនោះ ដើម្បីឱ្យ ស៊ីស្មៅ ។ លុះនៅថ្ងៃកើតហេតុ គាត់យក គោមកចងដូចរាល់ដង ស្រាប់តែ ក្រឡេកមើលទៅគុម្ពោតព្រៃនៅក្បែរ នោះ ឃើញមានគ្រាប់ជាច្រើន រូបលោក ក៏លើកដាក់លើថ្មបាន៥គ្រាប់និង១គ្រាប់ ទៀតនៅកប់ក្នុងដី ។ ប្រភពបានបន្ដថា ក្រោយទុកដាក់រួច រាល់ហើយ រូបគាត់ក៏រាយការណ៍ទៅ កងរាជអាវុធហត្ថក្រុងចុះមកពិនិត្យតែម្ដង ។
លោកអនុសេនីយ៍ឯក ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមនបាន ឱ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជា ពលរដ្ឋដែលប្រទះឃើញគ្រាប់ រូបលោក ក៏បានចុះទៅដល់ចំណុចខាងលើឃើញ មានគ្រាប់មិនទាន់ផ្ទុះពិតប្រាកដមែន ។
លោកមេបញ្ជាការបន្ដថា ក្រោយពី ពិនិត្យរួច រូបលោកក៏បានរាយការណ៍ជូន លោកឧត្ដមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេ បញ្ជាការកងរាជអាវុធហត្ថខេត្ដដើម្បីសុំគោលការណ៍បន្ដ ។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ ត្រូវបាន ជំនាញ CMAC ប្រមូលយកទៅនៅ រសៀលថ្ងៃដដែលផងដែរ ៕