ខេត្ដបាត់ដំបង ៖ បុរសម្នាក់នាំស្ដ្រីផឹកស៊ីស្រវឹងពេលតណ្ហាពុះកញ្ជ្រោល យកនាងចូលបន្ទប់ចាប់រំលោភត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅ តុលាការនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ចាត់ការតាមនីតិវិធី ។
បុរសសង្ស័យនគរបាលស្រុកថ្មគោលឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ តាមពាក្យបណ្ដឹងរបស់ស្ដ្រី ម្នាក់ពីបទរំលោភសេពសន្ថវៈ ។ ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ នៅចំណុចក្រុមទី៣ភូមិកៀន កេស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ដ បាត់ដំបង ។
លោកខៀវ ប៉ារ៉ាឌី នាយផ្នែកនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថាបុរសសង្ស័យដែលឃាត់ខ្លួនមានឈ្មោះតាន់ សារ៉ាត់ អាយុ៣៥ឆ្នាំ មុខរបរលក់មាន់ បោច (មាន់ងាប់) មានប្រពន្ធ និងកូន ២នាក់រស់នៅភូមិថ្មគោលឃុំតាម៉ឺនស្រុកថ្មគោល ។ ចំណែកស្ដ្រីរងគ្រោះឈ្មោះ ភឿង ប៉ារី អាយុ៣២ឆ្នាំ មុខរបរម៉ូយលក់ មាន់បន្ដពីជនសង្ស័យនិងរស់នៅភូមិកៀនកេស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
ស្ដ្រីរងគ្រោះឈ្មោះភឿងប៉ារីបានឱ្យដឹងថាពេលផឹកស៊ីឈ្មោះ រ៉ាត់បានចាប់ទាញ ដៃនាងឱ្យអង្គុយលើភ្លៅនិងអោបពេល នោះនាងខ្មាសគេណាស់ហើយក៏រើបម្រះចំណែកឈ្មោះរ៉ាត់បានដេញឈ្មោះវ៉ានាងចេញឱ្យឆ្ងាយហើយបន្ដចាប់ឱបនាងម្ដង ទៀតនិងចាប់សម្រាតរួចរំលោភរហូត បានសម្រេចតែម្ដង ។
ជនសង្ស័យបានសារភាពថា កាលពី រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤គេ មានគ្នា៣នាក់បាននាំគ្នាផឹកស៊ីនៅផ្ទះស្ដ្រីមេម៉ាយម្នាក់ជាមួយនារីឈ្មោះភឿង ប៉ារី ហើយផឹកអស់ស្រាបៀរលីអូជាងកន្លះ កេសដោយម្នាក់ៗមានសភាពស្រវឹង ស្រឿងៗ ។ ពេលនោះស្ដ្រីឈ្មោះប៉ារី ដែលជាម៉ូយទិញមាន់បានមកអង្គុយលើភ្លៅនិងស្ទាបអង្អែលគេធ្វើឱ្យមានតណ្ហាពុះកញ្ជ្រោល ។ ពេលនោះគេក៏អូសដៃនាង ចូលបន្ទប់របស់ស្ដ្រីមេម៉ាយហើយរួម រ័កជាមួយគ្នាបានសម្រេចម្ដងដោយ គ្មានការបង្ខិតបង្ខំទេ ។ ពេលរួមរ័ករួច ចេញមកក្រៅវិញផឹកស៊ីបន្ដទៀតហើយស្ដ្រីនោះនិយាយសុំលុយគេ២ពាន់ដុល្លារថាយកទៅរកស៊ីតែគេប្រាប់ថាមិនទាន់មានលុយទេ ចាំថ្ងៃក្រោយ ក្រោយមកពួកគេ ក៏បែកគ្នាទៅផ្ទះរៀងខ្លួន ។
ជនសង្ស័យបន្ដថាលុះនៅរសៀលថ្ងៃ ទី២២ ខែកុម្ភៈ ពេលគេជិះម៉ូតូទៅទិញ ទាអាំងនៅផ្សារក៏ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនហើយនាំទៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។ នៅចំពោះមុខនគរបាល ស្ដ្រីនោះទារឱ្យគេសងជំងឺចិត្ដចំនួន៥ពាន់ដុល្លារហើយគេថាមានតែមួយពាន់ដុល្លារប៉ុណ្ណោះ ។ ពេលនោះសមត្ថកិច្ចក៏បញ្ជូន មកស្នងការដ្ឋានខេត្ដនៅរសៀលថ្ងៃទី២៣ខែកុម្ភៈតែម្ដង ។
លោកនាយផ្នែកបានបញ្ជាក់ថាយោងតាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះនិង ចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានរំលោភជនរងគ្រោះមែនសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅ តុលាការខេត្ដនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈ ដើម្បីចាត់ការតាមនីតិវិធី ៕