ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបាននគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យឃាត់ ខ្លួនទៅតាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារ ក្មេងស្រីរងគ្រោះដែលចោទប្រកាន់ថា បុរសរូបនេះបានល្បួងក្មេងស្រីរងគ្រោះយកទៅរំលោភក្នុងបន្ទប់ជួលបានសម្រេច២ទៅ៣ដងតែជនសង្ស័យមិនបានសារ ភាពនោះទេ ។ ទោះជាជនសង្ស័យបាន បដិសេធយ៉ាងណាក៏ដោយក៏ជនសង្ស័យ ត្រូវឃាត់ខ្លួនបណ្ដោះអាសន្នដែរ ហើយ លទ្ធផលយ៉ាងណានោះរង់ចាំក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យលើក្មេងស្ដ្រីរងគ្រោះរួចសិន ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅបន្ទប់ផ្ទះជួលក្នុងភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្មេងស្រីរងគ្រោះឈ្មោះជ.ស.ណ អាយុ១០ឆ្នាំ រៀននៅអង្គការជួយកុមារកំព្រា មានស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ជន សង្ស័យឈ្មោះសឺង ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ។ ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យចាប់រំលោភនាងលើកទី១តាំងពីឆ្នាំ២០១២មកម្ល៉េះ ពេលដែលម្ដាយមិននៅផ្ទះ ប៉ុន្ដែរូបនាងមិនហ៊ានប្រាប់ម្ដាយទេ ព្រោះ ជនសង្ស័យគំរាមបន្ទាប់មកជននេះបាន ធ្វើសកម្មភាពម្ដងទៀតប៉ុន្ដែមិនចាំថ្ងៃខែ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យ ដឹងថា លុះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៤វេលាម៉ោងពីសមត្ថកិច្ចឱ្យដឹង ជនសង្ស័យបាននៅផ្ទះម្នាក់ឯងពេលនោះក៏ឱ្យលុយ១ដុល្លារទៅក្មេងស្រីរងគ្រោះ ដើម្បីទៅទិញបារីឱ្យខ្លួន ។ ក្រោយពីទិញ បារីបានហើយកុមារីរងគ្រោះបានមកដល់បន្ទប់ត្រូវជនសង្ស័យចាប់ទាញដៃអូស ចូលទៅក្នុងហើយធ្វើសកម្មភាពរំលោភលើកទី៣បានសម្រេចបំណង ។ បន្ទាប់ មកក្មេងស្រីរងគ្រោះបាននិយាយរឿងនេះ ប្រាប់គ្រូបង្រៀននៅសាលាអង្គការ ហើយគ្រូបង្រៀនក៏បានប្រាប់ដល់ម្ដាយក្មេងស្រី រងគ្រោះឱ្យមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍ទើបឈានដល់ការឃាត់ខ្លួន បណ្ដោះអាសន្នប៉ុន្ដែជនសង្ស័យមិនបានសារភាពនោះទេ ។
លោកម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះយោងទៅតាមពាក្យ បណ្ដឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីរំលោភបានសម្រេច ប៉ុន្ដែ ជនសង្ស័យមិនទាន់សារភាពនោះទេ ។ ទោះជាបដិសេធយ៉ាងណាក៏ដោយក៏ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីធ្វើការសាកសួរបន្ដទៀតនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ លទ្ធផលយ៉ាងណានោះ រង់ចាំការធ្វើកោសល្យវិច័យលើក្មេងស្រីរងគ្រោះរួចសិន ៕