រដ្ឋមន្ដ្រីការបរទេសអាមេរិក លោក ចន ឃើរី បានថ្លែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ថា អាមេរិកអាចនឹងការពារ ជប៉ុនប្រឆាំងនឹងការវាយប្រហារដោយ រួមទាំងប្រជុំកោះដែលទាមទារដោយចិន នោះផងដែរ ខណៈដែលស្ថានការណ៍តាន តឹងកំពុងតែពុះកញ្ជ្រោលរវាងមហា អំណាចតំបន់អាស៊ីនោះ ។
លោកឃើរី ដែលបានមានប្រសាសន៍ ថា គាត់អាចនឹងធ្វើដំណើរទស្សនកិច្ចទៅ កាន់ប្រទេសចិននៅសបា្ដហ៍ខាងមុខនោះ នៅឯទីក្រុងវ៉ាស៊ីនតោនបានជួបជាមួយ រដ្ឋមន្ដ្រីការបរទេសជប៉ុន លោក Fumio Kishida ហើយបានរំលឹកជាថ្មីម្ដងទៀត ទៅដល់សន្ធិសញ្ញាឆ្នាំ១៩៦០ដែលចែង ថា អាមេរិកត្រូវតែការពារសម្ពន្ធមិត្ដ របស់ខ្លួននោះ ។ លោកមានប្រសាសន៍ បន្ដថា “នោះរួមបញ្ចូលទាំងតំបន់សមុទ្រ ចិនខាងត្បូងផង” នៅមុនពេលការកែ សម្រួលខ្លួនគាត់និយាយអំពីសមុទ្រចិន ខាងកើត ដែលជាទីកន្លែងកំពុងមាន ជម្លោះរវាងចិននឹងជប៉ុន ។
មានការបារម្ភខ្លាចថា ជម្លោះនឹងអាចផ្ទុះឡើងទ្រង់ទ្រាយធំ បន្ទាប់ពីនៅក្នុងខែវិច្ឆិកា ចិនបានប្រកាសបង្កើតតំបន់ ការពារដែនអាកាសថ្មីដែលគ្របដណ្ដប់តំបន់សមុទ្រចិនខាងកើត ។
ទីក្រុងប៉េកាំងបានថ្លែងថា នាពេល បច្ចុប្បន្ននេះ ខ្លួនតម្រូវឱ្យផ្ដល់ព័ត៌មានជាមុនសិនរាល់យន្ដហោះដែលហោះឆ្លង កាត់ប្រជុំកោះដែលគ្រប់គ្រងដោយជប៉ុន ហើយដែលស្គាល់ថាជាកោះសេនកាគូ ឬចិនហៅថាដាវយូនោះ ។
លោកឃើរីបានថ្លែងថា “អាមេរិក មិនត្រឹមតែមិនទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមិនទទួលយកការប្រកាស បង្កើតតំបន់ការពារដែនអាកាសរបស់ ចិននោះទៀតផង ហើយអាមេរិកក៏ពុំ មានបំណងប្ដូរផ្លាស់ដែលថា តើយើង ត្រូវធ្វើប្រតិបត្ដិការបែបណានៅក្នុង តំបន់នោះទេ” ។
អាមេរិកនិងសម្ពន្ធមិត្ដរបស់ខ្លួនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងទៅលើ ប្រទេសចិនដែលថា នឹងធ្វើបង្កើតតំបន់ ការពារដែនអាកាសដូចខាងលើនេះនៅ តំបន់សមុទ្រភាគខាងត្បូង ជាទីដែល ហ្វីលីពីនសម្ដែងក្ដីបារម្ភជាពិសេសទៅ លើអំណះអំណាងកម្លាំងទាហានជើងទឹក ទីក្រុងប៉េកាំង ។
ក្នុងពេលជាមួយគ្នានោះនាយករដ្ឋ មន្ដ្រីជប៉ុនលោកស៊ីហ្សូ អាបេ បានទៅ កាន់ប្រទេសរុស្ស៊ីចូលរួមបើកការប្រកួតកីឡាអូឡាំពិក និងពិភាក្សាបញ្ហាសំខាន់ៗ ជាមួយប្រធានាធបីរុស្ស៊ី លោកវ្ល៉ាឌឺមៀរ ពូទីន ពិសេសគឺវិវាទប្រជុំកោះគូរីល។ ចំណែករដ្ឋមន្ដ្រីការបរទេសជប៉ុនលោក Fumio Kashidaបានទៅកាន់រដ្ឋសហ អាមេរិក ។
នៅក្នុងជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីន តោនរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Kerry បញ្ជាក់ថា អាមេរិក មានតួនាទីការពារជប៉ុន ប្រសិនបើរងការវាយប្រហារ ក្នុងនោះមានទាំងតំបន់សមុទ្រ ប្រជុំកោះរបស់ជប៉ុនដែលកំពុង មានវិវាទទៀតផង ។
មានប្រសាសន៍នៅក្នុងសន្និសីទ កាសែតរួម លោក Kerry បញ្ជាក់ថា ទំនាក់ទំនងជប៉ុននិងអាមេរិកជាមូល ដ្ឋានគ្រឹះនៃសន្ដិភាពនិងសន្ដិសុខនៅក្នុង តំបន់ ហើយជាមូលដ្ឋានសម្រាប់គោល នយោបាយឆ្ពោះទៅកាន់តំបន់អាស៊ីរបស់ ប្រធានាធិបតីអូបាម៉ា ។
លោកKerry បន្ដទៀតថា អាមេរិក និងមិនអាចឈានដល់គោលដៅដូចការ ចង់បាននៅក្នុងតំបន់និងលើពិភពលោក ប្រសិនបើគ្មានទំនាក់ទំនងរឹងមាំជាមួយ ជប៉ុនទេនោះ។ អាមេរិកតែងតែគោរព ភារកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀង សន្ដិភាពទ្វេភាគីជាមួយជប៉ុន ហើយ អាមេរិកមានកាតព្វកិច្ចការពារទីក្រុងតូក្យូ ប្រសិនបើរងការវាយប្រហារណាមួយ ។
ចំណែករដ្ឋមន្ដ្រីការបរទេសជប៉ុន លោក Kishida បញ្ជាក់ថា លោកបាន ពិភាក្សាបញ្ហាសំខាន់ៗក្នុងទំនាក់ទំនង ប្រទេសទាំងពីរ និងនៅលើពិភពលោក។ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ ទំនងលើគ្រប់វិស័យដើម្បីផលប្រយោជន៍ សន្ដិសុខក្នុងតំបន់និងលើពិភពលោកទាំងមូល ៕