នាយករដ្ឋមន្ដ្រីចាំផ្ទះថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានអះអាងប្រាប់ កសិករថា នឹងទទួលបានប្រាក់សំណងពី រដ្ឋាភិបាលតាមអ្វីដែលបានសន្យា ។
លោកស្រីយីងឡាក់ រួមជាមួយរដ្ឋមន្ដ្រីក្រសួងការពារជាតិបានថ្លែងថា រដ្ឋាភិបាលមិនបានព្រងើយកន្ដើយចំពោះ ការសងប្រាក់ជូនកសិករនោះឡើយ ប៉ុន្ដែរដ្ឋាភិបាលបាននិងកំពុងប្រឈមបញ្ហាផ្លូវច្បាប់ ដោយសារតែជារដ្ឋាភិបាលចាំផ្ទះ ។
លោកស្រីបានស្នើឱ្យក្រសួងពាណិជ្ជកម្ម និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃ ទៀតឱ្យពន្លឿនល្បឿនការងាររបស់ពួកគេ ហើយលោកស្រីសង្ឃឹមថា ពួកគេទាំង នោះអាចនឹងរកដំណោះស្រាយបានយ៉ាង ពិតប្រាកដ ។
លោកស្រីបានអះអាងថា បញ្ហាយឺត យ៉ាវក្នុងការសងប្រាក់ជូនកសិករនេះ កំពុងក្លាយជាបញ្ហានយោបាយវាយ ប្រហារមកលើរដ្ឋាភិបាល ។
បាតុករប្រឆាំងរដ្ឋាភិបាលថៃ រួមជា មួយកសិករដែលមកពីភាគកណ្ដាល ប្រទេសបានធ្វើបាតុកម្មបិទផ្លូវសំខាន់ៗ ដើម្បីទាមទារឱ្យរដ្ឋាភិបាលសងប្រាក់ថ្លៃ លក់កសិកផលរបស់ពួកគេទៅតាមកិច្ចសន្យានាពេលកន្លងមក ។
បាតុករប្រមាណជាង១ពាន់នាក់ ភាគច្រើនជាកសិករបានធ្វើបាតុកម្ម ទាមទារនៅតាមដងផ្លូវនានាទាមទារឱ្យ រដ្ឋាភិបាលត្រូវតែសងប្រាក់ថ្លៃលក់ស្រូវ របស់ពួកគេជូនរដ្ឋាភិបាលតាមកិច្ច សន្យា ។ ក្នុងចំណោមកសិករខ្លះមិនទាន់ ទទួលបានប្រាក់រយៈពេលច្រើនខែមក ហើយៗនៅរដូវខាងមុខនេះ កសិករនោះ នឹងពុំមានថវិកាសម្រាប់បន្ដរបរកសិ កម្មពួកគេទៀតទេ ។
កសិករម្នាក់ឈ្មោះ Waraporn មកពី តំបន់ Petchkasem បានថ្លែងថា “យើង ទទួលរងគ្រោះដោយសារតែយើងចង់ វិនិយោគកសិលផលនារដូវច្រូតកាត់ នេះ ប៉ុន្ដែយើងនៅមិនទាន់ទទួលបានការ បង់ប្រាក់ពីការដែលយើងបានលក់ជូន កាលពីលើកមុននៅឡើយពីរដ្ឋាភិបាល”។
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានថ្លែងថា “គ្រប់គ្នាកំពុងព្យាយាម ដើម្បីជួយកសិករហើយ” ។ ថ្លែងទៅកាន់ ក្រុមអ្នកយកព័ត៌មានកាលពីរាត្រីថ្ងៃពុធ លោកស្រីបានបញ្ជាក់ថា “រដ្ឋាភិបាល ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីរក្សា លំនឹង របៀបរៀបរយរូបិយវត្ថុ...យើង គ្រប់គ្នាសោកសៅជាមួយកសិករដែល ទទួលរងប៉ះពាល់ពីការយឺតយ៉ាវនៅក្នុង ការទទួលប្រាក់សំណងនេះ” ៕