ក្នុងពេលជាមួយគ្នានោះនាយករដ្ឋ មន្ដ្រីជប៉ុនលោកស៊ីហ្សូ អាបេ បានទៅកាន់ប្រទេសរុស្ស៊ីចូលរួមបើកការប្រកួតកីឡាអូឡាំពិក និងពិភាក្សាបញ្ហាសំខាន់ៗ ជាមួយប្រធានាធបីរុស្ស៊ី លោកវ្ល៉ាឌឺមៀរ ពូទីន ពិសេសគឺវិវាទប្រជុំកោះគូរីល។ ចំណែករដ្ឋមន្ដ្រីការបរទេសជប៉ុនលោក Fumio Kashidaបានទៅកាន់រដ្ឋសហអាមេរិក ។
នៅក្នុងជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីន តោនរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Kerry បញ្ជាក់ថា អាមេរិក មានតួនាទីការពារជប៉ុន ប្រសិនបើរង ការវាយប្រហារ ក្នុងនោះមានទាំងតំបន់ សមុទ្រ ប្រជុំកោះរបស់ជប៉ុនដែលកំពុង មានវិវាទទៀតផង ។
មានប្រសាសន៍នៅក្នុងសន្និសីទ កាសែតរួម លោក Kerry បញ្ជាក់ថា ទំនាក់ទំនងជប៉ុននិងអាមេរិកជាមូល ដ្ឋានគ្រឹះនៃសន្ដិភាពនិងសន្ដិសុខនៅក្នុង តំបន់ ហើយជាមូលដ្ឋានសម្រាប់គោល នយោបាយឆ្ពោះទៅកាន់តំបន់អាស៊ីរបស់ ប្រធានាធិបតីអូបាម៉ា ។
លោកKerry បន្ដទៀតថា អាមេរិក និងមិនអាចឈានដល់គោលដៅដូចការ ចង់បាននៅក្នុងតំបន់និងលើពិភពលោក ប្រសិនបើគ្មានទំនាក់ទំនងរឹងមាំជាមួយ ជប៉ុនទេនោះ។ អាមេរិកតែងតែគោរព ភារកិច្ចរបស់ខ្លួនតាមកិច្ចព្រមព្រៀង សន្ដិភាពទ្វេភាគីជាមួយជប៉ុន ហើយ អាមេរិកមានកាតព្វកិច្ចការពារទីក្រុងតូក្យូ ប្រសិនបើរងការវាយប្រហារណាមួយ ។
ចំណែករដ្ឋមន្ដ្រីការបរទេសជប៉ុន លោក Kishida បញ្ជាក់ថា លោកបានពិភាក្សាបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងប្រទេសទាំងពីរ និងនៅលើពិភពលោក។ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ ទំនងលើគ្រប់វិស័យដើម្បីផលប្រយោជន៍សន្ដិសុខក្នុងតំបន់និងលើពិភពលោកទាំងមូល ៕