ភ្នំពេញ ៖ បុរសម្នាក់បានដួលសន្លប់ស្តូកស្តឹងនៅលើផ្លូវដោយសារផឹកស្រាស្រវឹងជ្រុលទៅមុខលែងរួចត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកយកទៅសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលផឹកស្រាស្រវឹងរហូតដើរដួលធ្វើឲ្យរងរបួសធ្ងន់មានឈ្មោះ ខាន់ បូរិន អាយុ២៨ឆ្នាំ ជាអ្នកធ្វើការនៅក្នុងព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង មានស្រុកកំណើតភូមិអង្គនាយណ ឃុំលាយបូរណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះខាងលើបានផឹកស៊ីជាមួយមិត្តភក្តិរហូស្រវឹងជោកជាំ ។ លុះពេលផឹកស៊ីចប់បុរសរងគ្រោះក៏បានធ្វើដំណើរមកព្រលានយន្តហោះដើម្បីចូលធ្វើការ ស្រាប់តែដើរមកដល់ផ្លូវលំក្នុងភូមិខាងលើក៏ដួលបោកក្បាលនៅនឹងថ្នល់បណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹងតែម្តង ។ ឃើញហេតុការណ៍បែបនេះអ្នកភូមិនៅក្បែរនោះបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកជនរងគ្រោះទៅព្យាបាលភ្លាមៗផងដែរ ៕
សារ៉េត សែនជ័យ