ខេត្តកំណ្តាល ៖ មនុស្ស៣នាក់បានស្លាប់ក្នុងករណីបាក់ច្រាំងទន្លេនៅចំណុចឡឥដ្ឋ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ១-ប៉ុក សំអុល ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅចំណុចឡឥដ្ឋ,២-ចេក ព្រីង ភេទប្រុស អាយុ២ឆ្នាំ ជាកូ, ៣-ចេក ឆូយ ភេទប្រុស អាយុ១ឆ្នាំ ជាចៅ រស់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពព័ត៌ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះសម្បែងនិងសម្ភារដែលខូចខាតមាន ផ្ទះ៣ខ្នង បានបាក់ចូលក្នុងទឹកទន្លេទាំងស្រុង១ខ្នង ហើយផ្ទះ២ខ្នងទៀតបាក់អស់មួយចំហៀងទៀត មានទំហំបណ្តោយ១០ម៉ែត្រ ទទឹង៥ម៉ែត្រ ម៉ូតូសេ១០០ ស៊េរីឆ្នាំ១៩៩៩ មួយគ្រឿង។
រហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុពីទំហំនៃនារខូចខាតនៃការបាក់ច្រាំងទន្លេខាងលើនេះ ៕