ខេត្តរតនគិរី ៖ ស្ត្រីម្នាក់បានសម្រេចចិត្តចង.ក សម្លាប់ខ្លួន ខណៈដែលបុរសជាប្តីទៅមើលចម្ការបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើផ្ទះក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ប្រភពឲ្យដឹងថាក្រុមគ្រួសារស្ត្រីរងគ្រោះមានជីវភាពយ៉ាប់យ៉ឺនពឹងផ្អែកលើរបរធ្វើចម្កាតែមួយមុខប៉ុណ្ណោះ។
ស្ត្រីរងគ្រោះមានឈ្មោះ ភឿន សុផល អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះកើតហេតុខាងលើ ។ អ្នកជិតខាងបានបំភ្លឺប្រាប់សមត្ថកិច្ចថា ក្នុងគ្រួសារស្ត្រីរងគ្រោះតែងតែមានបញ្ហារកាំរកូស ហើយកន្លងមកស្ត្រីរងគ្រោះបានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនច្រើនលើករួចមកហើយ ប៉ុន្តែពុំបានសម្រេច ។
ស្ត្រីរងគ្រោះមានប្តីឈ្មោះ ជីវ័ន្ត និងកូនប្រុសម្នាក់ ហើយមុននឹងធ្វើអត្តឃាតដោយចង.កនេះ ស្ត្រីរងគ្រោះបានស្លៀកពាក់យ៉ាងស្អាតបាតទិញស្រាបៀរមួយកំប៉ុងមកផឹករួចយក កន្សែងពោះគោរុំនឹងក ចងភ្ជាប់ជាមួយរនូតផ្ទះ ទម្លាក់ជើងចុះក្រោម រឹបកស្លាប់តែម្តងមិនអាចជួយសង្គ្រោះទាន់ ។ សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណីខ្មែរដោយក្តីទុក្ខសោកយ៉ាងក្រៀមក្រំបំផុត ៕