ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុចំណែកតាអាចារ្យម្នាក់ទៀតបានទទួលរងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនយកមកសង្គ្រោះជីវិតនៅមន្ទីរពេទ្យទាន់ពេលវេលា ខណៈជនរង គ្រោះលើកមេក្រូចងនិងដើមប្ញស្សីដើម្បីឃោសនាអង្គាស
បច្ច័យ
កសាងវត្តប៉ះខ្សែ ភ្លើងស្រាត។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ រសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួកបានប្រាប់ឲ្យដឹងថា៖បុររងគ្រោះឈ្មោះ កាន់ ធី អាយុ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ជប់វារី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ចំណែកលោក តាអាចារ្យរងគ្រោះម្នាក់ទៀតគេពុំទាន់ស្គាល់ឈ្មោះនៅឡើយនោះទេ។
បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះគោយន្តធ្វើដំណើរជាមួយព្រះសង្ឃ២អង្គនិងតាចារ្យប្រមាណគ្នា៦នាក់ដោយចាក់មេក្រូឃោសនាអង្គាសប្រាក់ដើម្បីយកបច្ច័យកសាងវត្តភ្នំជញ្ជាំង ស្ថិតនៅភូមិ ភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។
លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជាកន្លែងសា លាឆទាន បាននាំគ្នាឈប់សម្រាក នៅពេលនោះជនរងគ្រោះ ឈ្មោះ កាន់ ធី បានយកដើមប្ញ ស្ដីមួយដើម ចងមេក្រូ លើកឡើងលើ ដើម្បឃោនារាយអង្គាសប្រាក់ ។ខណៈនោះមេក្រូក៏ប៉ះ និងខ្សែភ្លើងស្រាតដែលគេតបណ្តាញចូលភូមិ ដោយឆ្លងចរន្តតាមខ្សែមេក្រូបណ្តាល ឲ្យឆក់ ជនរងគ្រោះកំពុងឈរជាន់ខ្សែមេក្រូ ឃើញដូច្នេះលោកតាអាចារ្យម្នាក់បានរត់ទៅជួយ ចាប់ ទាញជនរងគ្រោះក៏បណ្តាលឲ្យឆក់លោកតាអាចារ្យម្នាក់ទៀត នោះ បន្ថែមទៀត។
រំពេច នោះ គេឃើញជនរងគ្រោះឈ្មោះ កាន់ ធី បានដាច់ខ្យល់ស្លាប់ ចំណែកតាអាចារ្យ ទទួលរងរបួស ធ្ងន់ ត្រូវបានគេដឹកបញ្ជូនយកមកសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ៕