ខេត្ដកណ្ដាល ៖ ជនទំនើង២នាក់ បន្ទាប់ពីផឹកស្រាស្រវឹងបានស្រែកហៅ បុរសម្នាក់ឱ្យចេញមកក្រៅផ្ទះហើយធ្វើ សកម្មភាពព្រួតគ្នាវាយជាច្រើនដៃ បណ្ដាលឱ្យបុរសរងគ្រោះរងរបួសយ៉ាង ដំណំកាលពីវេលាម៉ោង៩យប់ថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិទេពមន្ដ្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ក្រោយពីមានហេតុការណ៍ កើតឡើងជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកឯជនសង្ស័យ ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្ដាលដើម្បីកសាងសំណុំ រឿងចាត់ការតាមច្បាប់ ឯបក្ខពួកម្នាក់ ទៀតបានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្ដទៀតថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះសាត សោភា ហៅយុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅ ក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុក ខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះខុម ខន ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានស្រុកកំណើតនៅក្នុងភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពារាំង ខេត្ដព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងភូមិ-ឃុំកើត ហេតុខាងលើ ។
ប្រភពដដែលបានបញ្ជាក់ថា នៅ មុនពេលកើតហេតុជនសង្ស័យឈ្មោះ សាត សោភា ហៅយុទ្ធ និងបក្ខពួកម្នាក់ ទៀតដែលរត់គេចខ្លួននោះបាននាំគ្នាអង្គុយ ផឹកស្រានៅក្នុងតូបលក់ស្រាមួយកន្លែង ក្បែរលំនៅឋានជនរងគ្រោះស្នាក់នៅ រីឯ ជនរងគ្រោះវិញកំពុងអង្គុយមើលទូរទស្សន៍ នៅក្នុងផ្ទះថៅកែឡឥដ្ឋ ។ ក្រោយពីផឹក ស៊ីអស់ស្រាជាច្រើនលីត្ររហូតស្រវឹង ជោកជាំហើយជនសង្ស័យទាំង២នាក់ក៍ បាននាំគ្នាដើរមកមុខផ្ទះថៅកែឡឥដ្ឋ ស្រែកហៅឱ្យជនរងគ្រោះចេញមកក្រៅផ្ទះ។ ពេលជនរងគ្រោះចេញមកដល់ខាង មុខផ្ទះ ជនសង្ស័យឈ្មោះសាត សោភា មិនបាននិយាយអ្វីទេក៍បានស្ទុះចូលទៅ ដាល់ជនរងគ្រោះ២ដៃចំលើផ្ទៃមុខបណ្ដាល ឱ្យដួលទៅលើដី ខណៈនោះជនសង្ស័យ ឈ្មោះសីហាក៏បានស្ទុះចូលទៅដាល់ជន រងគ្រោះបន្ថែម២ដៃទៀត ហើយក៍នាំគ្នា រត់គេចខ្លួនបាត់ទៅ ។
មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាល បានបញ្ជាក់ទៀតថា ក្រោយពីមានហេតុ ការណ៍កើតឡើងថៅកែឡឥដ្ឋបានទូរស័ព្ទប្ដឹងចូលសមត្ថកិច្ចនគរបាលមូលដ្ឋាន ឱ្យជួយធ្វើអន្ដរាគមន៍រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក២នាក់តែម្ដង ។ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលបានបញ្ជូនខ្លួនជនសង្ស័យមកកាន់ស្នង ការដ្ឋាននគរបាលខេត្ដកណ្ដាលដើម្បី ចាត់ការបន្ដតាមនីតិវិធី ៕