ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្ម ទណ្ឌខណ្ឌដូនពេញបានសហការជាមួយ នគរបាលប៉ុស្ដិ៍ស្រះចកធ្វើការឃាត់ខ្លួនបុរសម្នាក់តាមដីការបស់លោកហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាដោយ ចេតនាដែលបានប្រព្រឹត្ដទៅ កាលពី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុច មុខស្ថានទូតបាំរាំង តាមបណ្ដោយផ្លូវ ព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ។ ករណីឃាត់ខ្លួនបុរសខាង លើនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅចំណុចមុខស្ថានទូតបារាំង តាម បណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បុរសដែលត្រូវនគរបាលឃាត់ខ្លួននេះ ឈ្មោះផល សម្ពស្ស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ២៨៥ ក្រុមទី៦ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ចំណែកឯជនរងគ្រោះឈ្មោះសុន កំសាន្ដ ភេទប្រុស អាយុ២៨ឆ្នាំ ។ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបុរស ខាងលើនេះរួចហើយក៏បញ្ចូនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿងបន្ដទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕