ភ្នំពេញ ៖ រថយន្ដដឹកត្រីមួយគ្រឿងបានក្រឡាប់បះជើងទាំងកណ្ដាលអធ្រាត្រតែសំណាងល្អមិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ខណៈដែលរថយន្ដរងគ្រោះ នេះបើកធ្លាក់ផ្លូវផ្អៀងក្រឡាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយផ្លូវកប់ស្រូវក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
អ្នកបើកបររថយន្ដមិនត្រូវបានគេ ស្គាល់ឈ្មោះនោះឡើយ ។ បើកបររថយន្ដម៉ាកហ្វ៊ុយហ្សូ ពណ៌ត្រួយចេក ប្រភេទធុន១៨តោន គ្មានពាក់ស្លាក លេខមិនបង្កឱ្យនរណាម្នាក់រងរបួសនោះឡើយ។
តាមប្រភពព័ត៌មានពីកន្លែងហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ដបានបើកក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវកប់ស្រូវបានដឹក ត្រីពេញក្នុងរថយន្ដរួចធ្វើដំណើរតាមដងផ្លូវ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែផ្អៀងកង់រថយន្ដម្ខាងបណ្ដាល ឱ្យក្រឡាប់ផ្ងារជើងតែម្ដងទៅតែសំណាងល្អមិនបង្កឱ្យនរណាម្នាក់រងរបួសនោះ ឡើយ។ តែត្រីចាក់ពេញផ្លូវធ្វើឱ្យប្រជា ពលរដ្ឋខ្លះរើសយកទៅធ្វើម្ហូប។
ក្រោយពីកើតហេតុថៅកែរថយន្ដរងគ្រោះបានហៅរថយន្ដផ្សេងទៀតមកដឹក ត្រីបន្ដទៅទៀត ។ បច្ចុប្បន្នរថយន្ដរង គ្រោះនេះត្រូវបានម្ចាស់យកទៅជួសជុលដោយខ្លួនឯង ៕