ខេត្ដព្រះសីហនុ ៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ចាប់ខ្លួនពីបទចែកចាយថ្នាំញៀននៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤។
លោកសាន់ ប៊ុនថន នាយការិយា ល័យនគរបាលប្រឆាំងគ្រឿងញៀននៃ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ ខ្លួនឈ្មោះសេង ប៉េងសាន អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិត ស្នាក់នៅ ក្រុម៤១ ភូមិ១ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ ។
បន្ទាប់ពីចាប់ខ្លួននគរបាលបានដកហូតថ្នាំញៀនប្រភេទ មេតំហ្វេតាមីន IC មួយកញ្ចប់ទម្ងន់ ៤,១ក្រោម, ម៉ូតូ ស៊ុយស៊ុយគី ១គ្រឿង និងទូរស័ព្ទដៃ១ គ្រឿង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដដើម្បីចាត់ការតាមច្បាប់ ៕