រាជធានីភ្នំពេញ ៖
តារាសម្តែងកញ្ញា ពេជ្រ អាវីហ្សា បានវេចសម្ពាយរូបសម្រស់សិប្បនិមិត្តមកពីប្រទេសថៃបានរយៈពេល ប្រមាណជាមួយខែមកហើយ ប៉ុន្តែក្រោយពីតារាសាច់សខ្ចី
រូបនេះសម្រេចចិត្តក្រសោបយកសម្ផស្ស ក្លែងក្លាយមក នាងមិនសូវបង្ហាញវត្តមាននៅតាមកម្មវិធីសិល្បៈ ឬក៏កម្មវិធីមិត្តភក្តិទេ។
បញ្ហានេះ នៅពេលយើងទូរស័ព្ទសួរនាំជាច្រើនលើក ពេជ្រ អាវីហ្សា ដើម្បីសាកសួរមូលហេតុដែរ តែនាងមិនទទួលទូរស័ព្ទឆ្លើយតបឡើយ។ ប៉ុន្តែបើតាមព័ត៌មានពីអ្នកជិតដិតតារារូបនេះសុំមិនបញ្ចេញ ឈ្មោះម្នាក់បានបង្ហើបប្រាប់ឱ្យដឹងថា ការដែលតារាសម្តែងកញ្ញា ពេជ្រ អាវីហ្សា មិនបង្ហាញមុខក្រោយពេលកែសម្រស់នេះ គឺបណ្តាលមកពីនាងកែមិនសមទម្រង់មុខ ពោលគឺពេលកែរួចហើយ សម្រស់នាងអន់ជាងកាលពីមិនទាន់កែទៅទៀត ហេតុដូច្នេះហើយ ទើបតារារូបនេះមិនទាន់បង្ហាញមុខ ព្រោះតែខ្លាចគេរិៈគន់។
ប្រភពដដែលនេះបន្តឱ្យដឹងទៀតថា បើតាមព័ត៌មានគេបានដឹងឮថា ពេជ្រ អាវីហ្សា ត្រៀមទៅកែសម្រស់ជាថ្មីម្តងទៀត ដើម្បីប៉ះប៉ូវសម្រស់ឡើងវិញ៕