ខេត្តកំពង់ចាម ៖
មានសេចក្តីរាយការណ៏បានអោយពីដឹងថា ក្នុងតំណែងជាប្រធានប៉ុស្តិ៍បឹងជ្រោង ដែលស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម លោក ធៀម ដែន ហៅតក់ កំពុងបំពេញ
ការងារតាមរបៀបជិះសេះលែងដៃ ដែល ក្នុងនោះ មានប្រភពចំណូលជាច្រើនដែលលោក ធៀម ដែន ហៅតក់ កំពុងសុខស្រួលក្នុងការយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ដូចជាការគាបជំរិតប្រជាពលរដ្ឋដែលដឹកជញ្ជូនកសិផលទៅលក់នៅវៀតណាម និងបានប្រើប្រាស់អំណាច និងតួនាទីរកស៊ីទិញលក់ឈើផង ដើរប្រមាញ់ចាប់ឈើពីអ្នករកស៊ីដទៃទៀតផង និងគាបឲ្យឈ្មួញរកស៊ីឈើបង់លុយឆៅៗផងនិង និងយកអំណាចមេប៉ូលីសខេត្តកំពង់ចាមកាងជំនួញឈើខុសច្បាប់ផង។រួមទាំងការឃុបឃិតឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញតាមច្រក បឹងជ្រោង មានរូបភាពកាន់តែអនាធិបតេយ្យខ្លាំងឡើង គេមិនដែលឃើញថ្នាក់លើកោះហៅលោក ធៀម ដែន ហៅតក់ ទៅសួរនាំឬដាក់ពិន័យម្តងណាឡើយ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បាននាំគ្នាដឹកជញ្ជូនកសិផលមានដំឡូងមីជាដើម ចេញទៅលក់នៅវៀតណាមក្នុងមួយត្រាក់ទ័រ ឬមួយរថយន្តកែច្នៃត្រូវលោក ធៀម ដែន ហៅតក់ គាបជំរិតឲ្យបង់ប្រាក់ចាប់ពី ១០ម៉ឺនដល់ ១៨ម៉ឺនរៀល ហើយការអនុវត្តរបស់លោក ធៀម ដែន ហៅតក់ បច្ចុប្បន្ននេះផ្ទុយស្រឡះពីគោលនយោបាយរបស់សម្តេច ហ៊ុន សែន ដែលធ្លាប់បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយសម្របសម្រួលនិង លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលនាំចេញកសិផលទៅកាន់ប្រទេសជិតខាង។ ប្រជាពលរដ្ឋបានអះអាងថា ជាគោលការណ៍ ការដឹកជញ្ជូនកសិផលមិនតម្រូវឲ្យមានការបង់ពន្ធ ឬបង់ថ្លៃផ្លូវឲ្យក្រុមកុងត្រូលជជុះនោះទេ ប៉ុន្តែលោក ធៀម ដែន ហៅតក់ បានចាត់តាំងមន្ត្រីរបស់គាត់ឲ្យចុះប្រមូលលុយពីរថយន្តដឹកកសិផល យ៉ាងអនាធិបតេយ្យ ដើម្បីយកទៅអភិវឌ្ឍន៍មុខតំណែងយ៉ាងរលូនល្អ។
ឃ្លាំងស្តុកឈើនៅចំការម្រេចភូមិជ្រៃឡើងឃុំក្រវៀនស្រុកមេមត់
និយាយ ពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់វិញ ពេលខ្លះអាចយកឈើទៅស្តុកទុកក្បែរព្រំដែន ឬក្បែរប៉ុស្តិ៍របស់លោក ធៀម ដែន ហៅតក់ ក៏គ្មាននរណាហ៊ានសួរនាំ ហើយមន្ត្រីជំនាញនិងសមត្ថកិច្ចដទៃទៀត ដែលចង់ចុះទៅបង្ក្រាបឈើខុសច្បាប់ ត្រូវតែសុំការអនុញ្ញាតពីលោក ធៀម ដែន ហៅតក់ ជាមុនសិន ព្រោះជាទឹកដីដែលគាត់គ្រប់គ្រង។ កន្លងមកការដឹកជញ្ជូនឈើតាមរថយន្តតូច ឬតាមម៉ូតូកែច្នៃ ដែលមួយជើងៗផ្ទុកបានឈើខុសច្បាប់ប្រមាណ១ម៉ែត្រគូប មានរូបភាពដូចសត្វកណ្តៀរ ព្រោះការដឹកជញ្ជូនឈើចេញតាមច្រករបៀងមិនអាចធ្វើតាមទ្រង់ទ្រាយធំ បានទេ គឺត្រូវតែប្តូរជារូបភាពតូចតាចប៉ុន្តែបើសរុបចំនួននៃការដឹកជញ្ជូន ឈើខុសច្បាប់ក្នុងមួយថ្ងៃៗតាមច្រកបឹងជ្រោងនេះ មិនដឹងជាលោក ធៀម ដែន ហៅតក់ ប្រមូលលុយយកទៅណាអស់ទេ។
លោក ធៀម ដែន ហៅតក់ ល្បីឈ្មោះជាយូរមកហើយ ដែល ប្រើស្បែកជាប្រធានប៉ុស្តិ៍បឹងជ្រោងទៅរកស៊ីទិញលក់ឈើផង ដើរប្រមាញ់ចាប់ឈើពីអ្នករកស៊ីឈើនិងកាងជំនួញឈើខុសច្បាប់ ឲ្យឈ្មួញទាំងតូចទាំងធំតួនាទីរកស៊ីទិញលក់ឈើផងមិនដែលមានផលរមាស់អ្វីទេ ក៏ព្រោះតែលោក ធៀម ដែន ហៅតក់ មានទំនាក់ទំនងល្អ ជាមួយជំនាញ រដ្ឋបាលព្រៃឈើដែលមានលោកប្រាក់ណូម៉ាជាប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ។ ហើយជាញឹកញាប់ ឈ្មួញធំៗបានពឹងអាស្រ័យ ឲ្យលោក ធៀម ដែន ហៅតក់ ជួយកាងក្បួនឡាន ដឹកជញ្ជូនឈើ របស់ពួកគេ ឆ្លងកាត់ប៉ុស្តិ៍បឹងជ្រោងក្មុងទឹកដីឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាមឆ្លងព្រំដែនវៀតណាម ។ ក្នុងនាមជាអ្នកជួញដឹកជញ្ជូនឈើខុសច្បាប់និងជាអ្នករត់ការ ឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់លោក ធៀម ដែន ហៅតក់ បានប្រើអំណាច និងប្រើស្បែកជា ប្រធានប៉ុស្តិ៍បឹងជ្រោងនិងមានថ្នាក់លើជួយជ្រោមជ្រែង ក្នុងការបែងចែកផលប្រយោជន៍ឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញតាមដងផ្លូវ ច្រើនស្អេកស្កះ ហើយមន្ត្រីមួយចំនួន ចេះតែមានការយោគយល់ក្នុងនាមជាកងកម្លាំង ប្រដាប់អាវុធដូចគ្នា។
ប្រភពព័ត៏មានពីឈ្មួញរកស៊ីឈើគ្រញូងបានប្រាប់តាមទូរស័ព្ទថា មន្ត្រីប៉ូលិស ឈ្មោះ ធៀម ដែន ហៅតក់រូបនេះគាបជំរិតយកលុយពីប្រជាពលរដ្ឋដែលដឹកជញ្ជូនកសិផលតាមត្រាក់ទ័រនិងតាមគោយន្តកែច្នៃទៅលក់នៅវៀតណាម រួមទាំងកាងឈើឲ្យឈ្មួញផង រកស៊ីទិញឈើដឹកជញ្ជូនខ្លួនឯងផង និងដើរបង្ខំឲ្យពួកឈ្មួញបង់លុយឆៅៗផងដោយយកឈ្មោះលោក លោកបែន រ័ត្ន ស្នងការខេត្តកំពង់ចាមមកកាងរបរខុសច្បាប់របស់ខ្លួនដូចដែលលោកស្នងការមុនៗត្រូវបាន ឈ្មោះ ធៀម ដែន ហៅតក់ យកឈ្មោះមកកាងដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួននិងបែងចែកជូនថ្នាក់លើ ៕