ភ្នំពេញ ៖ យុវជនម្នាក់បានចាញល្បិច ការលួងលោមនាំស្វែងរកការងារធ្វើត្រូវ បានជនខិលខូចជិះម៉ូតូរត់គេចស្រមោល ហើយរត់ទៅប្ដឹងសមត្ថកិច្ចនគរបាលថា ខ្លួនត្រូវបានជនមិនស្គាល់មុខភ្ជង់ប្លន់យក ម៉ូតូ កាលពីវេលាម៉ោង៨និង១៥នាទី ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅ ក្រោយមន្ទីរពហុព្យាបាលឯករាជ្យ ផ្ល្ញូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះថន ថេង អាយុ ២៤ឆ្នាំ មុខរបរជាកម្មករលីសែង ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ស្រុកកំណើតភូមិជ្រៃធំ ឃុំជ្រៃតូច ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាលបានឱ្យដឹងថា មុនពេលកើត ហេតុគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុង ដាសេ១២៥ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BC-៦០៤៩ ឌុបមិត្ដភក្ដិម្នាក់ធ្វើដំណើរចេញពីផ្ទះ ជួលទៅលើកអីវ៉ាន់នៅរោងចក្រ។
យុវជនខាងលើបានបន្ដទៀតថា ម៉ូតូរបស់ខ្លួនបានទិញបន្ដពីឈ្មោះឌឹម ស៊ី ណែត ភេទស្រី មានអាសយដ្ឋានផ្លូវជាតិ លេខ៦A សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ។ មុនពេលកើតហេតុខ្លួនបានជិះម៉ូ តូតាមបណ្ដោយផ្លូវលំខាងក្រោយមន្ទីរពហុព្យាបាលឯករាជ្យ ខណៈនោះគេក៏ ឈប់ម៉ូតូដោយសារផ្លូវត្រូវបានគេដាក់ របាំងមិនឱ្យជិះឆ្លងកាត់ ស្រាប់តែមាន បុរសម្នាក់មិនស្គាល់អត្ដសញ្ញាណដើរ មកសួរនាំលេងនិយាយពីនេះពីនោះ ដោយបាននិយាយលួងលោមបញ្ចុះ បញ្ចូលធានារកការងារធ្វើបានល្អជាង ការងារលីសែង។ នៅពេលនោះគេក៏ មានចំណាប់អារម្មណ៍ចង់បានការងារធ្វើ ល្អជាងនេះក៏ជឿស្លុងតាមហើយបុរស ឆបោករូបនោះក៏បានពឹងឱ្យគេ(យុវជន រងគ្រោះ) ឌុបជូនទៅកាន់មន្ទីរពហុព្យា បាលឯករាជ្យ ដោយមិនឱ្យមិត្ដភក្ដិរបស់ ខ្លួនឈប់ចាំសិនដោយឌុបជូនទៅបន្ដិច ក៏ឱ្យរូបគេចុះហើយប្រាប់ថា ចាំនៅទី នោះសិនហើយគេ(ជនឆបោក)ទៅជួប មេគេបន្ដិចរួចហើយខ្ចីម៉ូតូជិះចាកចេញ ទៅបាត់ស្រមោលដោយឈរចាំយូរពេក ទើបដឹងខ្លួនថា ចាញបោកគេហើយ។ ដើម្បីលុបលាងភាពអាមាស់រឿងមិនគួរ កើតនោះទេ គេ(ជនរងគ្រោះ)ក៏រត់ទៅ ប្ដឹងនគរបាលថា ខ្លួនត្រូវចោរភ្ជង់ប្លន់ យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។
នោចំពោះមុខសមត្ថកិច្ចនគរបាល ប៉ុស្ដិ៍ចោមចៅ បន្ទាប់ពីសាកសួរជីករក ឫសគល់ទើបជនរងគ្រោះបានសារភាពថា រូបគេបាត់ម៉ូតូមិនមែនមានអ្នកប្លន់ទេ គឺខ្លួនចាញ់បោកបុរសម្នាក់ដែលលួង ធានាជួយរកការងារឱ្យធ្វើបានល្អជាងការ ងារចាស់(លីសែង)។
ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចក៏សូមអំពាវនាវផងដែរដល់ បងប្អូនប្រជាពលរដ្ឋថា មុននឹងសម្រេច ចិត្ដជឿអ្វីមួយគួរតែគិតពិចារណាឱ្យបានល្អិតល្អន់ ដូចពាក្យចាស់ពោលថា “គិតហើយសឹមគូរ”។ ព្រោះបើយើងមិនបាន បញ្ញាមកត្រិះរិះទេ វានឹងធ្វើឱ្យខាតបង់ ដូចករណីយុវជនខាងលើនេះអ៊ី្ចឹងមិន គួរណាជួបភ្លាមជឿភ្លែតនោះទេ ទីបំភុត ប្រាក់ក៏បង់ថង់ក៏ដាច ៕