ខេត្តព្រៃវែង ៖
បុរសម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួននៅម៉ោង ៧ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ពីបទគាស់ផ្នូរ រំលោភសាកសពនាងក្រមុំ នៅចំណុចបញ្ចុះសាកសព ក្នុងភូមិបេង ឃុំព្រៃពូន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលករណី
បែបនេះ កម្រកើតមាននៅលើលោកយើងនេះ ហើយអាចចាត់ទុកជារឿង គួរឲ្យភ្ញាក់ផ្អើលជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសកម្ពុជា។
អ្នកភូមិបានឲ្យដឹងថា នារីក្រមុំម្នាក់ឈ្មោះ ម.រ.ច .ន អាយុ ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានស្លាប់ ដោយជម្ងឺឈាមសស៊ីឈាមក្រហម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ និងត្រូវបានក្រុមគ្រួសារ យកទៅបញ្ចុះនៅម៉ោង ៤និង២០ នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ។ ក្រោយបញ្ចុះសាកសព រួចរាល់ហើយនោះ ក្រុមគ្រួសារក៏បានធ្វើពិធីបុណ្យ ហើយបុរសដែលសមត្ថកិច្ចឃាត់ខ្លួននោះ ក៏បានទៅចូលរួម និងជួយធ្វើកិច្ចការងារ ក្នុងពិធីបុណ្យនោះផងដែរ ។
លុះដល់បញ្ចប់ពិធីបុណ្យ នៅម៉ោង ១០យប់ថ្ងៃទី២២ ខែកុម្ភៈ បុរសឈ្មោះ ជិន ជាន អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ដែលគេស្គាល់ថា ជាមនុស្សធ្លាប់ញៀនថ្នាំ និងបានផឹកស្រាស្រវឹង នៅក្នុងពិធីបុណ្យផងនោះ បានដើរទៅកាន់ផ្នូរ ហើយធ្វើសកម្មភាពគាស់ផ្នូរ ទាញមឈូស និងគាស់បង្ហើបគម្រប ទើបសម្រាត ខោអាវសាកសព ចាប់ផ្តើមរំលោភ ដោយកំរោលតែម្តង។
តែដោយសារមឈូស តូចចង្អៀត ពិបាកធ្វើសកម្មភាពរំលោភ ណាមួយលិង្គមិនឡើងរឹង ទើបជនសង្ស័យទាញកាំបិត ចាក់និងកាត់ចុងសុដន់សាកសព ក្នុងបំណងយកទៅធ្វើកូនក្រក ហើយក៏បានដេកជាមួយសាកសព ដោយគ្មានភ័យខ្លាចអ្វីឡើយ។ លុះដល់ម៉ោង ៦ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឪពុកសាកសព បានដើរទៅមើលផ្នូរ ស្រាប់តែឃើញផ្នូរ ត្រូវគេគាស់ ហើយក្រឡេកមើល ទៅមឈូស ឃើញជើងមនុស្សប្រុស ក៏បានស្រែកធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ច តាមចាប់ខ្លួនដល់ផ្ទះ៕