ខេត្ដស្វាយរៀង ៖ លោកតាម្នាក់ត្រូវ រថយន្ដបុកបណ្ដាលឱ្យរបួសធ្ងន់ ខណៈជិះម៉ូតូឆ្លងផ្លូវកាលពីវេលាម៉ោង៣និង៣០ នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅចំណុចផ្លូវបំបែកជា៣ ស្ថិតក្នុងភូមិពោធិ៍ថ្មី សង្កាត់សង្ឃ័រ ក្រុង-ខេត្ដស្វាយរៀង ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ជន រងគ្រោះឈ្មោះនួន សន អាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ៍ថ្មី សង្កាត់សង្ឃ័រ ក្រុង-ខេត្ដស្វាយរៀង ។ រីឯរថយន្ដបុកជនរង គ្រោះម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2I-4324 ។ អ្នកបើកបរ រថយន្ដបង្កមិនត្រូវបានគេស្គាល់អត្ដ សញ្ញាណនោះទេ ប៉ុន្ដែត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនហើយដែរ ។
ជនរងគ្រោះបានធ្វើដំណើរតាមម៉ូតូ ម៉ាកគុប ពណ៌ទឹកសមុទ្រ ពាក់ស្លាក លេខ ឃ ៩៥៩៥ បប១ បានរងការ ខូចខាតធ្ងន់ ខណៈរថយន្ដបុកធ្លាក់ទៅ ចិញ្ជើមថ្នល់ ។
តាមសាក្សីនៅកន្លែងកើតហេតុបាន ឱ្យដឹងថា មូលហេតុនាំមឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីជន រងគ្រោះនៅពេលជិះម៉ូតូឆ្លងផ្លូវទំនង ជាបាំងនឹងរថយន្ដមួយគ្រឿងរបស់ដេប៉ូ ដឹកឈើ ហើយពេលឆ្លងទៅនោះក៏វាក់ នឹងរថយន្ដបង្កបុកតែម្ដង ។
ជនរងគ្រោះត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ដស្វាយរៀង រីឯរថយន្ដនិងម៉ូតូបានបញ្ជូនមករក្សា ទុកនៅកន្លែងសមត្ថកិច្ច ។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ នេះប្រជាពលរដ្ឋរស់នៅចំណុចកើត ហេតុបានរិះគន់ដល់ដេប៉ូលក់ឈើចំណុច ផ្លូវបំបែកនោះថា បានដាក់រថយន្ដដឹក ឈើជ្រងែងជ្រងាងជាហេតុនាំឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ។ ដូចនេះសមត្ថកិច្ចក៏ដូចជាអជ្ញាធរមូល ដ្ឋានគួរមានវិធានការនិងហៅម្ចាស់ ដេប៉ូទៅណែនាំដើម្បីជៀសវាងកើតមាន គ្រោះថ្នាក់បន្ដទៀត ៕