ខេត្ត
កំពង់ឆ្នាំង ៖
ឈើប្រណីតមានតម្លៃនៅលើទីផ្សារ
ដែល
ឈ្មួញបាន
ដឹក
បង្កប់ពីក្រោមមើមដំឡូងមី ដឹកតាមរថយន្តកូរ៉េមួយគ្រឿង ដឹកឆ្ពោះទៅរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន កាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ។
រថយន្តដឹកឈើប្រណីតបង្កប់ពីក្រោមមើមដំឡូងមីនេះជារថយន្តកូរ៉េ
២
តោនកន្លះ ពាក់ស្លាកលេខក្រចេះ 3
A-
0009 ក្រោយពីឃាត់រួចសមត្ថកិច្ច យករថយន្តនេះមករក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងភ្លាមៗ រហូតដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង ។ ឈើដែលផ្ទុកក្នុងរថយន្តនេះមានចំនួនឈើមានចំនួន៦៥ដុំ ស្មើនឹង៧
,
២០៩ម៉ែត្រគូប ជា
ប្រភេទ
ឈើនាងនួន ។
ក្រោយធ្វើការវាស់វែងនិងត្រួតពិនិត្យរួច វត្ថុតាងឈើនិងរថយន្តបានប្រគល់ទៅ
ឲ្យ
ជំនាញរដ្ឋបាលព្រៃឈើយកទៅរក្សាទុក ៕