កាលពីពេលមិនទាន់មានរឿងភាគកូរ៉េ
និងហ្វីលីពីនបញ្ចាំងលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក
រឿងភាគចិនគឺជារឿងជាប់ចំណាត់ថ្នាក់លេខមួយដែលមានអ្នកទស្សនា
ច្រើនគឺស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជា។
ប៉ុន្តែសម័យបច្ចុប្បន្នរឿងភាគចិនហាក់ធ្លាក់ចុះការគាំទ្រច្រើន
ព្រោះមានរឿងភាគបរទេសជាច្រើនកំពុងវាយលុកចូលក្នុងប្រទេសកម្ពុជា
ដូចជាភាពយន្តហូលីវូដ បូលីវូដឥណ្ឌា កូរ៉េ និងហ្វីលីពីន។
ដូច្នេះ
Sabayសូមលើកយកខ្សែភាពយន្តភាគចិនល្បីជំនាន់មួយចំនួនមុនមកបង្ហាញ
ប្រិយមិត្តយុវវ័យសម័យថ្មីឲ្យបានដឹងថាមានរឿងភាគចិនជាច្រើនដែល
ធ្លាប់បាននិយមគាំទ្រពីប្រជាជនកម្ពុជា។
១.តុលាការមុខដែក
២.ទៅចម្លងធម៌នៅទិសខាងលិច
៣.រន្ទះដាវឥន្ទ្រីទេព
៤.ព្រះនាងយ៉េយ៉េ
៥.បិសាចពស់សពស់ខៀវ
៦.ព្រះរស់ជីកុង
ក្នុងចំណោម ៦ រឿងខាងលើ រឿងណាខ្លះដែលអ្នកធ្លាប់បានទស្សនា?