ខេត្តប៉ៃលិន ៖
រថយន្តនីសាន់ មួយបាំងកន្លះមួយគ្រឿង ត្រូវបានភ្លើងឆេះខ្ទេចទាំងស្រុង បន្ទាប់ពីបើកបុកជាមួយ រថយន្តសាំយ៉ុង យ៉ាងពេញទំហឹង ខណៈដែលកំពុងបើកបរបញ្ជ្រាសទិសគ្នា កាលពីវេលាម៉ោង ៣និង៣០ នាទីរសៀល
ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលមនុស្ស ៤នាក់រងរបួស ក្នុងនោះរបួសធ្ងន់ ២ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនគ្រោះរួមមនាទី១-ឈ្មោះ ម៉ាន នី ភេទប្រុស អាយុ ២៥ឆ្នាំ រងរបួសស្រាល ជាអ្នកបើកបររថយន្ត សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-3192 ទី២-ឈ្មោះ ម៉ាន ផល្លី ភេទស្រី អាយុ ២២ឆ្នាំ រងរបួសបាក់ជើងស្តាំ ទី៣-ឈ្មោះ ម៉ាត់ យ៉ៃណាត ភេទស្រី អាយុ ៥៧ឆ្នាំ រងរបួសស្រាល ទាំង៣នាក់ ជាម្តានកូន មានមុខរជាអ្នកលក់ខោអាវ មានទីលំនៅក្នុងភូមិ ទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែករថយន្ត ដែលឆេះអស់ ម៉ាកតូយ៉ូតា មួយបាំងកន្លះ ពាក់ស្លាកលេខ គ -៦៦៧០ ភព២ បើកបរដោយឈ្មោះ ពេជ្រ ថោង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅក្នុង ភូមិប៉ាហ៊ីខាងត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសបាក់ជើងខាងស្តាំ ។
ស្រី្តរងគ្រោះឈ្មោះ ម៉ាត់ យ៉ៃណាត បាននិយាយថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរ ត្រឡប់មកពីលក់ខោអាវ នៅផ្សារឡែម ពេលមកដល់ចំណុចកើតហេតុ ក៏ឃើញរថយន្តនីសាន់ នៅបើករេពេញផ្លូវ ហើយបានសំដៅ មករថយន្តរបស់គាត់ចំពីមុខ ហើយភ្លាមៗនោះ កូនរបស់គាត់ក៏បួងចង្កូត គេចទៅខាងឆ្វេង តែមិនផុតក៏បុកគ្នា យ៉ាងពេញទំហឹងតែម្តង ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបង្កឡើង ដោយរថយន្តសាំយ៉ុង ដែលបើកបររំលោភ ចំណែកផ្លូវ របស់រថយន្តនីសាន់ ទើបបណ្តាលឲ្យ កើតមានគ្រោះថ្នាក់បែបនេះ៕