ភ្នំពេញ ៖ មុខសញ្ញាប្លន់ប្រដាប់អាវុធនិងមានដីកាចាប់ខ្លួនផងនោះត្រូវបានកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវធ្វើការព័ទ្ធ និងចាប់ខ្លួន ប៉ុន្តែក្នុងករណីនេះជនល្មើសបានបាញ់តដៃជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថ ក្នុងនាមការពារខ្លួនកម្លាំងសមត្ថកិច្ចក៏បានចាញ់តបតបណ្តាលឲ្យជនសង្ស័យម្នាក់រងរបួសជើង និងឃាត់ខ្លួនបានជនល្មើស៣នាក់ក្នុងចំណោមគូកន៣នាក់។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌបឫស្សីកែវបានឲ្យដឹងថា ជនល្មើសខាងលើជាមុខសញ្ញាណប្លន់យ៉ាងសកម្ម និងមានដីកាចាប់ខ្លួនផងដែរ ហើយកម្លាំងអាវុធហត្ថបានស្រាវជ្រាវឈានរហូតដល់ការបង្ក្រាប ប៉ុន្តែជនសង្ស័យបានបាញ់មកលើសមត្ថកិច្ចក្នុងនាមការពារខ្លួនកម្លាំងក៏បានបាញ់តបតបណ្តាលឲ្យត្រូវមេក្លោងម្នាក់បាក់ជើង ។
ក្នុងប្រតិបត្តិការខាងលើនេះបានឃាត់ខ្លួនបាន៣នាក់ដកហូតម៉ូតូ២ម៉ាកហុងដាសេ១២៥ និងអាវុធខ្លីមួយមួយដើមម៉ាកកា៥៤ បញ្ជូនទៅកាន់ទីបញ្ញាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត ៕