ខេត្ដបន្ទាយមានជ័យ ៖
បុរសម្នាក់ជិះម៉ូតូម៉ាកសង់ ក្នុងល្បឿនលឿនជ្រុលទៅបុក ប្រព័ន្ធលូដែលស្ថាបនាកាត់ផ្លូវ បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ២យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្ដោយ ផ្លូវលំលេខ៥៦
ស្ថិតនៅក្នុងភូមិម្កាក់ ឃុំម្កាក់ ក្រុង សិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ ផុស ចាន់ធឿន អាយុ ២៤ឆ្នាំ ជាអ្នកបើកអេស្កាកាយដី មានទីលំនៅក្នុង ភូមិអង្គស្វាយ ស្រុកព្រៃកប្បាស ខេត្ដតាកែវ បានជិះម៉ូតូម៉ាកសង់ ពណ៌ក្រហមអត់ស្លាកលេខ ស៊េរីឆ្នាំ២០០២ ក្នុងល្បឿនលឿន ទិដៅពីត្បូងទៅជើង។ លុះមកដល់កន្លែង កើតហេតុ ជនរងគ្រោះជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកប្រព័ន្ធលូ ដែលស្ថាបនាកាត់ផ្លូវ ហើយបានផ្លោង ធ្លាក់ក្នុងប្រព័ន្ធប្រឡាយ ឈ្លក់ទឹកស្លាប់នៅ នឹងកន្លែងកើតហេតុ ដោយមិនមានអ្នកណា ជួយសង្គ្រោះទាន់នោះទេ។
បើពិនិត្យនៅកន្លែកើតហេតុ ទៅលើសពនិងម៉ូតូ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មិនដឹងថាស្រវឹង ឬមកពីណាឡើយ ដោយគ្រាន់តែដឹងថា ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅ ជើង ហើយធ្លាក់ចូលត្រាំទឹកមួយយប់ ពេលព្រឹកទើប ទទួលបានព័ត៌មាន ពីកម្មករធ្វើលូ រីឯសពរងគ្រោះ ក្រោយពេលពិនិត្យ សមត្ថកិច្ចបានប្រគល់ឱ្យ សាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី៕