ខេត្តព្រះវិហារ ៖
ស្ត្រីម្នាក់រងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រូសារ ដឹកយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ បន្ទាប់ពីម៉ូតូជនរងគ្រោះត្រូវ រថយន្តដឹកដីបើកបុក កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤
នៅតាមបណ្តោយផ្លូវភ្លោះវិមាន ហើយក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានបើកទ្វាររត់គេចខ្លួន បាត់ស្រមោលតែម្តង។
រថយន្តបង្កម៉ាកកូរ៉េ បិតស្លាកកងកម្លាំងវិស្វកម្ម ពណ៌ខៀវ ពាក់ស្លាកលេខ ក្រចេះ 3A-0045 បុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ រដ្ឋ 36.1.0805 ។ សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដី បើកបរក្នុងទិសដៅ ពីកើតទៅលិច បោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានវ៉ាកអើនឹងម៉ូតូ ដែលបើកបរពីជើងទៅត្បួង ដល់ផ្លូវបែកជាបួន ក៏ត្រូវរថយន្តបុកចំពីមុខ បណ្តាលឱ្យម៉ូតូ កៀបជាប់ក្រោមរថយន្ត ហើយស្ត្រីរងគ្រោះបានខ្ទាត ទៅលើចិញ្ចើមផ្លូវម្ខាង៕