ប្រទេសចិន ៖
តាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស បានប្រាប់ឲ្យដឹងថា តារាស្រីចិនចំនួន ២០ រូប ដែលមានសម្រស់ស្រស់ស្អាត និងភាពសិចស៊ីបំផុត របស់ប្រទេសចិន បានបង្ហាញវត្តមានក្នុងខ្សែភាពយន្ត និងកម្មវិធីផ្សេងៗជាច្រើន
ជាមួយនឹងភាពសិចស៊ី ធ្វើឲ្យទស្សនិកជន រាប់លាននាក់ មិនអាចបំភ្លេច ពួកនាងបានឡើយ។
នាង Sun Li មានសម្រស់ស្រស់ជាង នាង Bingbing បែរជានាង Bingbing ក្លាយជាតារាសម្ដែងស្រីដ៏ស្រស់ស្អាតបំផុត នៃខ្សែភាពយន្តចិនទៅវិញ ។ បើយោងតាមប្រភពព័ត៌មាន CRI ចិនបានឲ្យដឹងថា តារាស្រី ២០ រូបដែលមានស្រស់ស្អាត និងសិចស៊ី នៅក្នុងវិស័យសិល្បៈចិន ហើយអ្នកទាំងនេះ ត្រូវបានទស្សនិកជន ធ្វើការបោះឆ្នោត តាមប្រព័ន្ធអនឡាញ។
តាមរយៈការប្រកួតប្រជែងនេះ ទស្សនិកជនចាត់ទុកថា ជាតារាស្រីដែលមាន ភាពស្រស់ស្អាត និងសិចស៊ី រួមមាន នាង Fan Bingbing ,នាង Sun Li ,នាង Lin Chi Ling ,នាង Zhou Xun ,នាង Gong Li, នាង Chen Hao និងនាង Liu Dao។ សូមតាមដានទាំងអស់់គ្នា ពីសម្រស់ដ៏ទាក់ទាញ របស់ពួកនាងៗ បើបានឃើញហើយ អត់សរសើរមិនបាន ៕