ខេត្ដកោះកុង ៖ តាអាចារ្យដុតខ្មោច អាយុ៧០ឆ្នាំ ត្រូវសមត្ថកិច្ចនគរបាល ស្រុកមណ្ឌលសីមាចាប់ខ្លួនពីបទបៀត បៀនកេរខ្មាសលើចៅស្រីអាយុ៣ឆ្នាំ កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ បញ្ជូនទៅអធិការ ដ្ឋាននគរបាលស្រុកមណ្ឌលសីមា ខេត្ដកោះកុងដើម្បីសាកសួរ ។
ជនសង្ស័យប៉ុនប៉ងចាប់រំលោភចៅ ស្រីនេះឈ្មោះ ប្រាក់ ឆាត់ អាយុ៧០ឆ្នាំ មានទីលំនៅក្នុងវត្ដប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ជាអា ចារ្យដុតខ្មោច ។ នគរបាលខេត្ដនិយាយ ឱ្យដឹងថា មុននឹងឈានទៅឃាត់ខ្លួនជន សង្ស័យកម្លាំងនគរបាលស្រុកមណ្ឌល សីមាបានទទួលពាក្យបណ្ដឹងពីម្ដាយក្មេង ស្រីចោទថា លោកតាអាចារ្យនេះមាន បំណងចាប់រំលោភចៅស្រីខ្លួនឯង ។
នគរបាលបានបន្ដថា មុនពេលកើត ហេតុមានម្ដាយមីងរស់នៅក្នុងវត្ដបានលបមើលនៅតាមប្រហោងជញ្ជាំងផ្ទះ ឃើញជនសង្ស័យមានសកម្មភាពមិន ល្អលើចៅស្រីក៏ទៅរាយការណ៍ប្រាប់ ម្ដាយនាង ។ នគរបាលបានបន្ដថា ក្រោយពីទទួល បានពាក្យបណ្ដឹង ហើយសមត្ថកិច្ចបាន សាកសួរក្មេងស្រីរងគ្រោះ ។
ក្មេងស្រីនេះនិយាយប្រាប់នគរបាល ថា ជនសង្ស័យបានដោះខោអាវនាង ហើយយកដៃគាត់ទៅលេងប្រដាប់ភេទ នាងទើបដោះខោអាវចេញពីខ្លួនរួចទ្រោប លើនាងព្រមទាំងនិយាយថា កុំឱ្យនាង មាត់ប្រយ័ត្ននគរបាលដឹង ។
ជនសង្ស័យបានសារភាពថា គាត់ពិត ជាបានធ្វើសកម្មភាពនេះទៅលើក្មេងស្រី ពិតប្រាកដមែនតែមិនបានសម្រេចទេ ព្រោះម្ដាយមីងក្មេងស្រីមកទាន់ ៕