ភ្នំពេញ: កម្លាំងនគរបាល ព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ
សហការជាមួយកម្លាំង នគរបាលមូលដ្ឋាន និងកម្លាំង អាវុធហត្ថ រាជធានីភ្នំពេញ
អាវុធហត្ថខណ្ឌ នៅព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៤
នេះបាននិងកំពុងធ្វើការឡោមព័ទ្ធ ក្រុមចោរប្លន់នៅជាប់របង វិទ្យាល័យជម្ពូវ័ន្ត
ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ក្រោយពីជនសង្ស័យទាំងនេះ
បានធ្វើសកម្មភាពបាញ់ ប្លន់ម៉ូតូម៉ាក CBR មួយគ្រឿងមិនបានសម្រេច
កាលពីវេលាម៉ោង ២:១០នាទីយប់មិញ នៅតាមផ្លូវវេងស្រេង បណ្តាលអោយជនរងគ្រោះ
២នាក់រងរបួស ដោយក្រុមចោរបាញ់បាញ់ចំនួន៣គ្រាប់។
គិតត្រឹមវេលាម៉ោង ៩:៥០នាទីព្រឹកថ្ងៃដដែលនេះ ប្រតិបត្តិការ
របស់កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យ៣នាក់ ប្រុស២នាក់ ស្រីម្នាក់
ហើយកំពុងតាមប្រម៉ាញ់ បក្ខពួកបន្តទៀត។