រាជធានីភ្នំពេញ ៖
រថយន្តរបស់ម្ចាស់ សុភាគ្លីនិក និងសម្ពព ស្ថិតនៅតាមផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក បានបើកបុកម៉ូតូអ្នកដំណើរ ហើយមិនទាន់អស់ល្បឿន បានជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ និងរថយន្តនៅក្នុងផ្ទះ
បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០១៤នេះ ។
សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់គ្លីនិកខាងលើ បានបើករថយន្ត ម៉ាករ៉េវហ្វ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-6906 បើកប្រជែង ជាមួយរថយន្តស៊ីអរវី មួយគ្រឿងទៀត លុះពេលធ្វើដំណើរ មកដល់ខាង មុខគ្លីនិករបស់ខ្លួន ក៏បានជ្រុលទៅបុកអ្នកជិះម៉ូតូស្មាស់ បណ្តាលឲ្យដួលម៉ូតូ រងរបួសទាំង ៣នាក់ ហើយក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ។
ដោយមិនទាន់អស់ល្បឿន រថយន្តរបស់ម្ចាស់ សុភាគ្លីនិក និងសម្ពព បានេជ្រុលទៅប៉ះ រថយន្តម៉ាកឡិចស៊ីស មួយគ្រឿងដែលចតនៅក្នុងផ្ទះ ហើយរថយន្តឡិចស៊ីសនោះ បានជ្រុលទៅបុក រថយន្តមួយគ្រឿងទៀត ម៉ាកប៉ាជេរ៉ូ រួចហើយ រថយន្តប៉ាជេរ៉ូ បានជ្រុលទៅបុក ម៉ូតូចំនួន ២គ្រឿងដែលចតស្ងៀម បណ្តាលឲ្យរងការ ខូចខាតទាំងអស់។ ក្រោយពេលបង្កហេតុរួច ជនបង្កបានដើរចូលក្នុង សុភាគ្លីនិក និងសម្ពព ធ្វើព្រងើយ ហើយគេមិនដឹងថា មូលហេតុអ្វីបានជា ម្ចាស់គ្លីនិកខាងលើ បង្កគ្រោះថ្នាក់ជាបន្តបន្ទាប់បែបនេះទេ៕