ខេត្ដស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្ដស្ទឹងត្រែងបង្ក្រាបឃាត់ខ្លួនស្ដ្រី ម្នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងតាមនីតិវិធី ។
ករណីបង្ក្រាបជនសង្ស័យជួញដូរថ្នាំ ញៀនបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅចំណុចភូមិរិនញ៉ាង ឃុំព្រះ រំកិល ស្រុកថាឡាបរិវាត់ ខេត្ដស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ ម៉ែន នឿន អាយុ៥១ឆ្នាំ មាន ទីលំនៅភូមិស្រឡៅ២ ឃុំស្រឡៅ ស្រុក ឆែប ខេត្ដព្រះវិហារ ។ រឹបអូសបាននូវ វត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ា ទឹកកកចំនួន៩២៩ក្រាម ។
គួររំលឹកថា មួយរយៈនេះកម្លាំងកង រាជអាវុធហត្ថខេត្ដស្ទឹងត្រែងដែលដឹក នាំដោយលោក អៀង វ៉ាន់ឌី បានបង្ក្រាប នូវបទល្មើសជាច្រើនទាំងបទល្មើសព្រៃ ឈើ សត្វព្រៃ ការជួញដូរថ្នាំញៀន បទ ល្មើសឆក់ប្លន់ជំរិតទារប្រាក់ជាដើម រក្សាស្ថិរភាពសន្ដិសុខជូនប្រជាពលរដ្ឋ មានលក្ខណៈប្រសើរ និងទទួលបានការ គាំទ្រពីគណៈបញ្ជាការឯកភាពខេត្ដក៏ ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ៕