រាជធានីភ្នំពេញ ៖
សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលជាប់ចោទពីបទ ចាប់រំលោភក្មេងស្រីអាយុ ១៣ ឆ្នាំ រហូតបានសំរេច កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ រហូតដល់ម៉ោង ៧ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន
នៅខាងមុខផ្ទះ ក្នុងភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនចោទមានឈ្មោះ ស៊ីញ ចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានប្រពន្ធឈ្មោះ បុត្រ ធាង ភេទប្រុស អាយុ ២៧ឆ្នាំ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ២ឆ្នាំ មកហើយ និងមានកូនប្រុសអាយុ ១៣ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ហើយចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ ជសណ អាយុ ១០ឆ្នាំ រៀននៅអង្គការ មូលនិធិកុមារកម្ពុជា ស្នាក់នៅភូមិកើតហេតុ។
ម្តាយក្មេងស្រីរងគ្រោះ មានឈ្មោះ ប្រាក់ ចន្ថា អាយុ ៤២ឆ្នាំ មុខរបរកម្មការិនី រោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិ សារ៉ម ឃុំខ្សែត ស្រុកកំពង់លាវ ខេត្តស្វាយរៀង បានឲ្យដឹងថា កូនស្រី របស់គាត់ ត្រូវបានជនល្មោភកាម ឈ្មោះ ស៊ីញ ចំរើន លួងលោមឲ្យទៅទិញបារី បែរជានាំទៅចាប់រំលោភ រហូតបានសំរេច កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ តែនាងមិនហ៊ានប្រាប់ម្តាយទេ ព្រោះខ្លាចជនល្មោភកាម វាយធ្វើបាប ។
លុះពេលទៅដល់សាលារៀន នៅអង្គការ នាងបាននិយាយប្រាប់មិត្តភក្តិថា មានគេចាប់រំលោភ ទើបខាងអង្គការ បាននាំស្ត្រីជាម្តាយ នាំទៅដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយសមត្ថកិច្ចបានប្រាប់ ឲ្យទៅធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យ បង្អែករាជធានី ភ្នំពេញ ។ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យបានចាប់រំលោភនាង តាំងពីនាងមាន អាយុ ៨ឆ្នាំ មកម្ល៉េះ គឺកាលពីឆ្នាំ២០១២ បានចំនួន ៥ដង និងលើកចុងក្រោយថ្ងៃទី១៧ ខែកុម្ភៈនេះ៕