ក្រុងព្រះសីហនុ ៖
មានករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយ ស្ថិតនៅចំណុចគីឡូម៉ែត្រ លេខ ២១៥-២១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិពូធឿង ឃុំប៊ិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្ត កុងតឺន័រ ៤-៥ គ្រឿង
បើកបុកបន្តកន្ទុយគ្នា បណ្តាលអោយ មនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួស កាលពីវេលាម៉ោង ១១និង១០ យប់ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៤។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីកើតហេតុភ្លាមៗ នៅចំណុចគ្រោះថ្នាក់នោះ ត្រូវបានបិទទាំងស្រុង មិនអាចធ្វើដំណើរ ឆ្លងកាត់បាននោះទេ ។ រហូតដល់ម៉ោង ០០និង០៥ នាទី ទើបសមត្ថកិច្ច ជួយយករថយន្តកុងតឺន័រ របស់ក្រុមហ៊ុន តេង ឡាយ ចេញ ដើម្បីសម្រួល ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ជាធម្មតាឡើងវិញ។
គ្រោះថ្នាក់នោះ ក៏ស្ថិតនៅកន្លែង ដែលក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្ស ជាច្រើននាក់ កាលពីដើមឆ្នាំមុន។ទីនោះនៅ ។ សាក្សីបានប្រាប់សមត្ថកិច្ចថា ដំបូងមានរថយន្ត ដឹកស្រាបៀរអង្គរ មួយគ្រឿង បើកសំដៅចូលទៅក្រុងព្រះសីហនុ ហើយបានបុកគ្នា ជាមួយរថយន្តដឹកកុងតឺនរ័ របស់ក្រុមហ៊ុន ឃេស៊ីមែន បណ្តាលឲ្យប្រ៊ូឡានម្នាក់ ស្លាប់និងរបួស។
បន្ទាប់មកក៏មានរថយន្ត ដឹកកុងតឺន័ររបស់ ក្រុមហ៊ុនផ្សេងៗទៀត ដែលកំពុងបោះពួយ ចុះចំណោតរាម ក៏បានបុកពីក្រោយរថយន្ត ក្រុមហ៊ុន ឃេស៊ីមែន ជាបន្តបន្ទាប់ បណ្តាលឲ្យរបួសស្រាលធ្ងន់ ច្រើននាក់ថែមទៀត។ មិនទាន់មាន ការបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះអ្វី និងរបួសប៉ុន្មាននាក់នោះទេ ព្រោះក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ៕