ក្រុមហ៊ុន Apple ទើបតែបានបញ្ចេញនូវ iOS 7.0.6 សម្រាប់ iPhone, iPad និង iPod touch នេះបើយោងតាមប្រភពពី Maypalo ដែលចុះផ្សាយកាលពីថ្ងៃម្សិលមិញ ។ ប្រភពនេះបានរំពឹងថាក្រុមហ៊ុន Apple នឹងជួសជុល bug និងមានការកែប្រែឲ្យប្រសើរឡើងមួយចំនួននៅក្នុងកំណែ iOS 7.0.6 ។
Maypalo កំពុងតែសាកល្បងប្រើនូវកំណែមួយនេះ ហើយប្រភពដដែលនេះសន្យាថាប្រាប់ប្រិយមិត្តថាតើ iOS 7.0.6 មានអ្វីប្លែកពីកំណែមុន ។ ចំពោះម្ចាស់ iOS device ដែលចង់ ឡើងទៅកំណែរនេះ សូមចូលទៅកាន់ Setting > General > Software Update ហើយ install iOS 7.0.6 ។ ចំពោះលោកអ្នកដែលចង់ទាញយក iOS 7.0.6 ដោយផ្ទាល់ (direct dowload) សូមចូលទៅកាន់៖
ចំណាំថាចំពោះ
iOS 7 ដែល Jailbreaking
សូមកុំទាន់
update ទៅកំណែនេះ ចំពោះព័ត៌មានបន្ថែមសូមប្រិយមិត្តរង់ចាំតាមដានជាបន្តទៀត ៕