លោកស្រី Sheikh Hasina
ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដេសបន្តនៅថ្ងៃអាទិត្យ
ម្សិលមិញ បន្ទាប់ការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ
ដោយគណបក្សប្រឆាំងធ្វើពិហិការ
ហើយមានហិង្សាកើតឡើងបណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់។
លោកស្រី Sheikh Hasina ថ្លែងថា គណបក្សរបស់លោកស្រីឈ្នះឆ្នោត។
ការប្រកាសឈ្នះនេះ ធ្វើឡើងខណៈគណបក្សប្រឆាំង មិនចូលរួមរួមប្រកួតប្រជែង
ដោយចោទថា រដ្ឋាភិបាលចាំផ្ទះដែលរៀបចំការបោះឆ្នោតនោះ
មិនឯករាជ្យធ្វើប្រើប្រព័ន្ធបោះឆ្នោតដែលមានការលួចបន្លំច្រើន។ នេះ
បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីញូ។
សារព័ត៌ផ្សាយតាមទូរទស្សន៍នៅរដ្ឋដាកា បានឲ្យដឹងថា សមាជិកគណៈរដ្ឋមន្ត្រីថ្មីក៏បានស្បថចូលបំពេញការងាររួចហើយដែរ។
ពេលបោះឆ្នោតកាលពីថ្ងៃទី០៥ ខែមករានេះ
បាតុករដែលគាំទ្រគណបក្សប្រឆាំងរាប់ពាន់នាក់ចេញមុខតវ៉ា អុលឡុក
ដុតបំផ្លាញការិយាល័យបោះឆ្នោតប្រមាណជាង១០០ ដើម្បីប្រឆាំងគណបក្ស
Awami League របស់លោកស្រីHasina ដោយចោទថា ប្រព័ន្ធបោះឆ្នោតនោះ
មិនត្រឹមត្រូវមានការលួចបន្លំច្រើន។ ហេតុការណ៍ហិង្សានោះ
បានបណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់ ក្នុងនោះ ១៦នាក់ជាបាតុករ និង
២នាក់ជាសន្តិសុខការពារការិយាល័យបោះឆ្នោត។
ទន្ទឹមនឹងការប្រកាសឈ្នះឆ្នោត
និងស្បថចូលកាន់តំណែងនៅអាណត្តិទី២របស់លោកស្រី Hasina នេះ
គណបក្សប្រឆាំង BNP របស់លោកស្រី Khaleda Zia
និងសហគមន៍អន្តរជាតិអំពាវនាវឲ្យមានការបោះឆ្នោតសារឡើងវិញ៕
 |
| លោកស្រី Sheikh Hasina នាយករដ្ឋមន្ដ្រីបង់ក្លាដេស |