អំពីភាពបរាជ័យក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បញ្ហានេះបានធ្វើ
ឲ្យគេមើលឃើញថាអាជីពនយោបាយរបស់ លោកស្រី យីងឡាក់ ស៊ីណាកំពុងស្ថិតនៅ
មាត់ជ្រោះ។ គណបក្សកំពុងកាន់អំណាចនេះបានបន្ថែមភាពមិនច្បាស់លាស់
ខាងនយោបាយនៅក្នុងព្រះរាជាណាចក្រនេះជាទីដែលគណបក្សប្រឆាំងដ៏សំខាន់
កំពុង តែធ្វើពហិការការបោះឆ្នោតនៅខែកុម្ភៈដែលមានការអំពាវនាវរបស់លោក
ស្រី យីងឡាក់ នៅក្នុងគោលបំណងមិនបានសម្រេចដើម្បីបញ្ចប់មហាតវ៉ា
ប្រឆាំង រដ្ឋាភិបាលរាប់សប្ដាហ៍។ គណៈកម្មការជាតិប្រឆាំង
អំពើពុករលួយ (NACC) ដែលអាណត្តិខ្លួនរួមបញ្ចូលទាំងការស៊ើបអង្កេត
លទ្ធភាពបំពានអំណាចនេះបានបញ្ជាក់ច្បាស់ពីអ្នកនយោបាយចំនួន៧៣នាក់
រួម ទាំងលោកស្រី យីងឡាក់ ផងដែរថាបានធ្វើខុសពាក់ព័ន្ធនឹងបំណងធ្វើ
ឲ្យព្រឹទ្ធសភា សភាថ្នាក់ខ្ពស់របស់នីតិកាលនេះត្រូវ គេបោះឆ្នោត
ទាំងស្រុង។ អ្នក នាំពាក្យក្រុមនេះលោក វិចា មហាគុណ បានប្រាប់
ក្រុមអ្នកកាសែតថា អ្នកនយោបាយ៣០៨នាក់ទៀតមកពីសភាជាន់ខ្ពស់ និងជាន់
ទាបត្រូវបាន រកឃើញថា បានបំពានច្បាប់ដោយផ្អែកតាមការស៊ើបអង្កេតសភា
តាមរយៈសេចក្ដីព្រាង ឬក៏ស្នើសុំផ្លាស់ប្ដូរធម្មនុញ្ញ។ បើគណៈកម្មការ
នេះរកឃើញថាមានទោសជាផ្លូវការមែន ករណីពួកគេនឹងត្រូវបញ្ជូនទៅសភា
ជាន់ខ្ពស់ដែលមានអំណាចហាមឃាត់ ពួកគេមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ
។ ក្រុមអ្នកគាំទ្រ របស់លោកស្រី យីង ឡាក់ មើលឃើញករណីនេះថាជាល្បិច
មួយក្នុងចំណោមល្បិចនយោបាយមួយចំនួន ក្នុងបំណងដកគណបក្សភឿថៃរបស់
លោកស្រីចេញពីអំណាច។ ក្រុមអ្នក តវ៉ាដែលខិតខំទប់ស្កាត់ឥទ្ធិពល
នយោបាយរបស់គ្រួសារមហាសេដ្ឋី របស់លោកស្រីនាយករដ្ឋមន្ត្រីនេះបាន
ប្ដេជ្ញារារាំងការបោះឆ្នោត នៅថ្ងៃទី២ ខែកុម្ភៈ។ ពួកគេមានការគាំទ្រ
ពីមនុស្សជាច្រើនមានឋានៈខ្ពស់ៗនៅក្នុងព្រះរាជាណាចក្រនេះ។
ចលនា ប្រឆាំងរដ្ឋាភិបាលកំពុងតែគំរាម«បិទ»ក្រុងបាងកកចាប់ពី
ថ្ងៃទី ១៣ ខែមករា ដោយមានវិធានការមួយចំនួនរួមទាំងការបង្កើតឆាកតវ៉ានៅ
ជុំវិញរដ្ឋធានីនេះ និងផ្ដាច់ភ្លើង និងទឹកផ្គត់ផ្គង់ទៅតាមអគារ
រដ្ឋាភិបាល។ ពួកគេបានធ្វើការ ដើរក្បួនដោយ«ហាត់សម » លើកទីពីរ
កាលពីថ្ងៃអង្គារដោយមានមនុស្សរាប់ពាន់នាក់ដើរក្បួន ឆ្លងកាត់តាមខណ្ឌ
ជាប់មាត់ទន្លេមួយចំនួននៅក្នុងរាជធានីនេះ។ ក្រុម មន្ត្រីសន្តិសុខ
បាននិយាយពីថ្ងៃអង្គារថា លោកស្រី យីងឡាក់ បានត្រៀមខ្លួនប្រកាស
គ្រាអាសន្នបើសិនចាំបាច់នៅសប្ដាហ៍ក្រោយ នេះ។ ប្រទេសថៃបានកើតមាន
ជាប្រចាំនូវការបង្ហូរឈាមខាងនយោបាយ តាំងពីបងប្រុសរបស់លោកស្រី យីង
ឡាក់ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានក្រុមឧត្ដមសេនីយ៍រាជានិយម
ផ្ដួលរំលំនៅក្នុងរដ្ឋប្រហារ មិនបង្ហូរឈាមមួយកាលពីឆ្នាំ២០០៦។មនុស្ស
៨នាក់ត្រូវបានសម្លាប់ និងប្រហែល៤០០នាក់ទៀតបានរងរបួសនៅក្នុង
អំពើហិង្សាតាមផ្លូវ ថ្មីៗនេះ៕
 |
| លោកស្រី យីងឡាក ស៊ីណាវាត្រា |