ពេលថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិច Samsung បានដាក់
បង្ហាញទូរទស្សន៍អេក្រង់យក្សធំ ជាងគេបំផុតនៅលើពិភព លោក ដែលមានទំហំរហូតដល់ទៅ
110-inch ពីជ្រុងកែងទៅ ជ្រុង កែងមួយទៀត ព្រមទាំងមានកំរិត
ច្បាស់ជាងទូរទស្សន៍ HD TV ដល់ទៅ៤ដងឯណោះ។ ក្រុមហ៊ុន Samsung បាន ដាក់បង្ហាញ
ទូរទស្សន៍អេក្រង់យក្សនេះនៅប្រទេសកូរ៉េខាង ត្បូង ព្រមជាមួយតំលៃរហូតដល់ទៅ 160
លានវ៉ន (ប្រហែល 164,950 ដុល្លារអាមេរិក)។ នេះជាភាពជោគជ័យមួយរបស់ ក្រុមហ៊ុន
ដែលអាចផលិតទូរទស្សន៍អេក្រង់យក្សធំយ៉ាងនេះ ហើយមានកំរិតច្បាស់ជាងទូរទស្សន៍
ប្រភេទ U-HDTV (Ultra-High Definition Television) ទៅទៀត។ ទូរទស្សន៍
នេះមានប្រវែង 102-inch និងមានកំពស់ 70-inch ធំជាង គ្រែរបស់ស្តេចទៅទៀត
ហើយក្រុមហ៊ុន Samsung គ្រោង នឹងដាក់លក់ទូរទស្សន៍អេក្រង់ យក្សនេះនៅប្រទេសចិន
និងតំបន់អ៊ឺរ៉ុបនាពេលឆាប់ៗខាងមុខ។

