មេដឹកនាំកូរ៉េខាងជើង លោក
គីម ជុងអ៊ុន បាននិយាយនៅថ្ងៃពុធ ទី ១ ខែមករា ឆ្នាំ ២០១៤នេះថា
ឧបទ្វីបកូរ៉េអាចនឹងរងគ្រោះមហន្តរាយនុយក្លែអ៊ែរយ៉ាងធ្ងន់ធ្ងរ
ប្រសិន បើមានសង្គ្រាមផ្ទុះឡើងម្តងទៀតនោះ។
ទីក្រុងព្យុងយ៉ាងបានព្រមានថា
អាមេរិកក៏នឹងគ្មានសុវត្ថិភាពដែរនៅក្នុងព្រឹត្តិការណ៍នៃជម្លោះ
មួយនេះ។
នៅក្នុងសារសម្រាប់បុណ្យចូលឆ្នាំថ្មី
ឆ្នាំ ២០១៤ ប្រមុខដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន
បានថ្លែងសារដែលចាក់ផ្សាយនៅក្នុងទូរទស្សន៍រដ្ឋថា
ប្រសិនបើសង្គ្រាមផ្ទុះឡើងម្តងទៀតនៅលើទឹកដីនេះ
កូរ៉េខាងជើងនឹងបង្កគ្រោះមហន្តរាយនុយក្លែអ៊ែរយ៉ាងធ្ងន់ធ្ងរ
ហើយសហរដ្ឋអាមេរិក ក៏នឹងគ្មានសុវត្ថិភាពដែរ។
លោកបាននិយាយថា
យើងកំពុងប្រឈមមុខជាមួយនឹងស្ថានការណ៍គ្រោះថ្នាក់ហើយឧបត្តិហេតុយោធា
ណាមួយដែលកើតឡើង នឹងអាចបង្កឲ្យទៅជាសង្គ្រាមបាន។ ក្នុងន័យនេះ
លោកគីមបានបញ្ជាក់ថា
អាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើងមានអានុភាពខ្លាំងដើម្បីការពារ
ប្រទេសនេះ ពីសត្រូវរបស់ខ្លួនបាន។
មេដឹកនាំកុមុយនីសវ័យក្មេងរូបនេះ
ក៏បានជេរប្រមាថដល់ឳពុកមារបស់ខ្លួន
ដែលទើបតែត្រូវបានកាត់ទោសប្រហារជីវិតកាលពីពេលថ្មីៗកន្លងនេះថា
ជាមនុស្សថោកទាបបំផុត
ដែលព្យាយាមបង្កើតអំណាចផ្ទាល់ខ្លួននៅក្នុងបក្ស។
នេះគឺជាលើកទី១ហើយ ដែលលោក គីម ជុងអ៊ុន
រិះគន់ឳពុកមារបស់ខ្លួនជាសាធារណៈ។ លោក ចាង សុង ថេក
ដែលត្រូវជាឳពុកមារបស់ លោក គីម ជុងអ៊ុន ត្រូវបានកាត់ទោសប្រហារជីវិត
កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៣កន្លងទៅនេះ ពីបទពុករលួយ និងក្បត់ជាតិ។
ក្រុមអ្នកវិភាគបានមើលឃើញថា
កូរ៉េខាងជើងអាចនឹងបង្ករឿងផ្នែកយោធានៅក្នុងឆ្នាំ ២០១៤
នេះដើម្បីទាក់ទាញការគាំទ្រពីសំណាក់មេទ័ពទាំងឡាយឲ្យមកនៅ
ជុំវិញខ្លួនលោក គឹម ជុងអ៊ុន៕ ដោយៈ ប្រាក់ ធីតា -
RFI