
ក្រុមបាល់ទាត់ជម្រើសជាតិប៊េល
ស្សិក បានឡើងដល់ចំណាត់ថ្នាក់លេខ៦ហើយ នៅក្នុងតារាងចំណាត់ថ្នាក់
បាល់ទាត់ពិភពលោក (FIFA rankings) បន្ទាប់ពីពួកគេបានបង្ហាញពីទម្រង់លេង
គួរឲ្យភ្ញាក់ផ្អើលនៅឆ្នាំនេះ ខណៈដែលក្រុមតោកំណាចអង់គ្លេស
នៅតែបន្តធ្លាក់ចំណាត់ថ្នាក់បន្តទៀត។
នេះបើតាមសហព័ន្ធបាល់ទាត់ពិភពលោក ប្រកាសកាលពីសបា្ដហ៍មុន។
ទោះបីជាការប្រកួតជម្រុះ
បាល់ទាត់ពិភពលោក២ប្រកួតកន្លងទៅ អង់គ្លេសអាចរកបាន៤ពិន្ទុក៏ដោយ
ក៏ពួកគេមិនអាចទទួលបាន ចំណាត់ថ្នាក់ល្អជាងមុនដែរ
ពោលគឺពួកគេបានធ្លាក់៣ចំណាត់ថ្នាក់ ខណៈដែលទីតាំងចាស់
ស្ថិតនៅចំណាត់ថ្នាក់លេខ១៤
ប៉ុន្តែពេលនេះស្ថិតនៅចំណាត់ថ្នាក់លេខ១៧។
ចំណាត់ថ្នាក់លេខ១៧ របស់អង់គ្លេសនេះមានន័យថា ជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុត បើគិតចាប់ពីឆ្នាំ២០០១មក។
រីឯក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប និងម្ចាស់ជើងឯកពិភពលោកអេស្ប៉ាញ
នៅតែរក្សារបានដំណែងលេខ១ដដែល ខណៈដែលក្រុមអាស្សង់ទីន
ដែលទើបតែជាប់ទៅលេងប្រេស៊ីលដែរនោះ បានឡើងដល់ចំណាត់ថ្នាក់លេខ២វិញ
ពីលើអាឡឺម៉ង់។
ក្រុមអ៊ីតាលី និងកូឡុំប៊ី ក៏ធ្វើបានល្អដែរ ដោយពួកគេបានស្ថិតនៅចំណាត់ថ្នាក់រៀងគ្នា លេខ៤ និងលេខ៥។
ការប្រកាសចុងក្រោយ កាលពីថ្ងៃទី១២ ខែកញ្ញា របស់សហព័ន្ធបាល់ទាត់ពិភពលោក ចំពោះចំណាត់ថ្នាក់ថ្មីៗ មានដូចតទៅ៖
១. អេស្ប៉ាញ
២. អាស្សង់ទីន
៣. អាឡឺម៉ង់
៤. អ៊ីតាលី
៥. កូឡុំប៊ី
៦. ប៊េលស្សិក
៧. អ៊ុយរ៉ាហ្គាយ
៨. ប្រេស៊ីល
៩. ហូឡង់
១០. ក្រូអាត
ចំណែកឯក្រុមនៅអាស៊ីអាគ្នេយ៏យើងវិញ មានដូចជា៖
១៣៩. ថៃ
១៤១. ភីលីពីន
១៥៣. វៀតណាម
១៥៩. សិង្ហបុរី
១៦១. ម៉ាឡេស៊ី
១៦២. មីយ៉ាន់ម៉ា
១៧០. ឥណ្ឌូនេស៊ី
១៧២. ឡាវ
១៨២. ព្រុយណេ
១៨២. ទីម័រខាងកើត
១៩៩. កម្ពុជា
គួរបញ្ជាក់ថា នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោកនេះ បញ្ចប់ចុងក្រោយត្រឹមចំណាត់ថ្នាក់ លេខ២០៧៕ ប្រភពព័ត៌មានៈ
មនោរម្យព័ងអាំងហ្វូ
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ