ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ បានឲ្យដឹងថា ចំនួន
អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅកម្ពុជាក្នុង ឆ្នាំ២០១៣នេះ មាន ៥៩ នាក់ ដែលកាល ពី ឆ្នាំ២០១២
មានមនុស្ស ១៨៩នាក់បានស្លាប់។ ចំណែកអ្នកកើតជំងឺគ្រុនឈាមក្នុងឆ្នាំ ២០១៣បាន ថយចុះ ៥៩
ភាគរយ បើប្រៀបធៀបកាលពីឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា មូលហេតុដែលថយចុះ គឺមាតា បិតា យល់ដឹងកាន់តែ ច្រើន
ប្រញាប់បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យទាន់ពេលវេលា និងមួយផ្នែកទៀត គឺដោយសារ ការកើន
ឡើងនៃគុណភាពសេវាសុខភាព។
ខណៈដែលកម្ពុជាគ្មានការផ្ទុះរាតត្បាតស្ថានភាពក្រុមឈាមប្រទេសជិតខាងយើងមានសភាពការណ៍
អាក្រក់ជាងឆ្នាំមុនៗច្រើន គួរឲ្យព្រួយបារម្មណ៍។ តាមបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ប្រទេសថៃគិត
ត្រឹមថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៣ មានគ្រុនឈាមជិត ១៤ ម៉ឺនករណី ចំណែកប្រទេសសាំងពួរ ក្នុងឆ្នាំ
២០ ១៣ មានផ្ទុះរាតត្បាតដែលមានគ្រុនឈាមជិត ២ម៉ឺននាក់ ហើយការរាតត្បាតនេះ បានអូស
បន្លាយ តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ នៅប្រទេសលាវ ក្នុងឆ្នាំ២០១៣ករណីគ្រុនឈាម កើនឡើង
៤ ដង លើសឆ្នាំ២០១២។
យោងតាមថៃ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ទោះបីយ៉ាងណាក៏យើងនៅតែ ត្រូវបន្តប្រុងប្រយ័ត្ន
ជានិច្ចដោយ ទោះគ្មានសញ្ញាផ្ទុះរាតត្បាតទូទាំងប្រទេសយើងក៏ដោយ ព្រោះនៅក្នុងតំបន់ អាស៊ីអា គ្នេយ៍
មិនទាន់មានប្រទេសណាគេចផុតពីការផ្ទុះរាតត្បាតគ្រុនឈាមទេ មិនថាជាប្រទេស មាន ចំណូលទាបទេ
ជាពិសេសឆ្នាំ២០១៣នេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅក្នុង
ឬជាប់តំបន់ព្រៃភ្នំ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងរដូវវស្សានេះ ព្រោះមូសដែក គោល ញី វា
ងាយនឹងបង្កកំណើត នៅកន្លែងទឹកដក់ ម្យ៉ាងវិញទៀតព្រៃគឺជាជម្រកមូស ត្រូវសម្រាន្តក្នុងមុងការពារ
កុំឲ្យមូសខាំ។ បើមានសញ្ញាក្តៅខ្លួន អ្នកត្រូវ ប្រញាប់ទៅ ជួសឈាម មើលមេរោគ៕