ប្រភព: CEN
ភ្នំពេញ: កម្មកររោងចក្រកាត់ដេរមួយ នៅទល់មុខសាកលវិទ្យាល័យ IIC
បានធ្វើកូដកម្ម ទាមទារប្រាប់ខែ១៦០ដុល្លារ ក្នុង១ខែ។ កម្មករ
កម្មការិនី រាប់រយនាក់នោះ បាននាំគ្នាបិទផ្លូវជាតិលេខ២
មុខសាកលវិទ្យាល័យ IIC សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្នុងហេតុការណ៍ដែលកើតឡើងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៤នេះ
គេពុំឃើញមាន អាជ្ញាធរមានសមត្ថកិច្ច
ចេញមុខមកជួយធ្វើអន្តរាគមន៍នោះទេ ពោលគឺទុកឲ្យកម្មករ
បិទផ្លូវធ្វើឲ្យស្ទះចរាចរណ៍ ទាំងទៅ ទាំងមក រាប់រយម៉ែត្រ។
ក្រុមកម្មករ បានលើកបដា សរសេរអក្សរ ១៦០ដុល្លារ
និងបានស្រែកតាមរយៈឧគ្ឃោសនស័ព្ទ
ដោយស្នើសុំឲ្យនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេច ហ៊ុន សែន
ជួយដោះស្រាយជាបន្ទាន់ នូវប្រាក់បៀវត្សរ៍ របស់កម្មករផង
ព្រោះកម្មករវេទនាណាស់។
ចំណែកឯកម្មកររោងចក្រកាត់ដេរចំនួន៤ទៀត
ដែលស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ
និងសង្កាត់ចាក់អង្រែក្រោម ក៏បានធ្វើកូដកម្មទាមទារប្រាក់ខែដូចគ្នា
ប៉ុន្តែមិនបានបិទផ្លូវនោះទេ គឺគ្រាន់តែឈរស្រែក
នៅខាងមុខរោងចក្រប៉ុណ្ណោះ៕

កម្មករ កម្មការិនី រាប់រយនាក់នោះ បាននាំគ្នាបិទផ្លូវជាតិលេខ២ មុខសាកលវិទ្យាល័យ IIC សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ