ភ្នំពេញ : យុវជនម្នាក់ដែលប្រភពនៅកន្លែងកើតហេតុបានអះអាងថាជាកម្មករសំណង់បានធ្លាក់ពីលើសំណង់ អគារកំពស់៣ជាន់បានស្លាប់ខណ:ពេលដែលយុវជននេះបានកំពុងលើកសសៃដែកហើយទៅប៉ះនឹងខ្សែកាប សាធារណនៅខាងមុខក្បែរសំណង់អគារនោះបណ្តាអោយឆក់ហើយធ្លាក់ចុះពីលើកំពស់៣ជាន់បណ្តាល
អោយស្លាប់ភ្លាមៗទោះបីក្រុមកម្មករខ្លះបាននាំគ្នាជួយសង្រ្គោះភ្លាមនិងដឹកដល់មន្ទីរក៏ដោយ ។ ក្រុមកម្មករ
បា្រប់ថា ជនរងគ្រោះកំពុងធ្វើការងារនៅលើសំណង់នោះធម្មតាដូចរាល់ដងស្រាប់តែនៅម៉ោង៧និង១៥
យប់ថ្ងៃទី១៥មករាកើតហេតុចៃដន្យតែម្តង ។
ស្ថិតនៅលើផ្លូវលេខ៣៥៧ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ។ ប្រភពខ្លះប្រាប់ថា ម្ខាស់ សំណង់ នេះជាបុរសចំណាស់ម្នាក់ធ្វើទាហាននៅក្រសួងការពារជាតិឈ្មោះឪក ច័ន្ទធី
តែមិនដឹងថាសំណង់ ដ៏រឹងមាំដែលមានកំពស់៤ទៅ៦ជាន់នេះមានច្បាប់ឬអត់ទេ ហើយក្រុមគ្រួសារបាននឹងកំពុងទាមទារសំណង ដល់ជនរងគ្រោះ ព្រោះក្រុមក្រួសារក្រីក្រនៅខេត្តស្វាយរៀង និងសំណូមពរអោយអាជ្ញាធរជួយអន្តរាគមន៍ ។ តាមការជួនដំណឹងរបស់មន្រ្តីជំនាញអគ្គីសនីដល់មហាជនទូទៅអោយដឹងថា គ្រប់ម្ចាស់សំណង់ទំាងអស់ ត្រូវតែធ្វើការសាងសង់សំណង់របស់ខ្លួនអោយឆ្ងាយពីបង្គោលខែ្សភ្លើងហោចណាស់ក៏២ម៉ែត្រទោះនៅទីទាប
ឬខ្ពស់ក៏ដោយបើពុំនោះទេអាចនឹងបង្កការគ្រោះថ្នាក់ដល់អាយុជីវីតរហូតដល់ស្លាប់
។ភ្នាក់ងារគេហ
ទំព័រយើងមិនអាចទំនាក់ទំនសុំការបំភ្លឺពីម្ចាស់សំណង់នេះបានឡើយ ៕