បើតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកកែវ រតនៈ
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាកាលពីថ្ងៃទី១៣ មករា
និងបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៦ មករានេះបានឲ្យដឹងថា
ចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា អគ្គិសនីកម្ពុជា
នឹងធ្វើការផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានី
ភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តការងារជួសជុល
និងផ្លាស់ប្តូរបរិក្ខារប្រព័ន្ធបណ្តាញចែកចាយអគ្គីសនីមួយចំនួន។
សេចក្តីជូនដំណឹងបញ្ជាក់ទៀតថា អគ្គិសនីកម្ពុជា
នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួនតាមពេល វេលា
និងទីកន្លែងដូចជា នៅថ្ងៃទី១៦ ខែមករា
នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង២រសៀល
នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក,សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ
និងតំបន់ភ្លើងចំនួនទៀត នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល
និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី១៧ ខែមករា
នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់
នៅតំបន់ភ្លើងមួយចំនួនស្ថិតក្នុងភូមិគោករកា ភូមិច្រេស
ភូមិត្រពាំងពោធិ៍ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ
និងចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ២រសៀល នៅសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ
,សង្កាត់វាលវង្ស ខណ្ឌ៧មករា និងចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៤រសៀល
នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅថ្ងៃទី១៨ ខែមករានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង
៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ
និងចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច នៅភូមិត្រពាំងក្រសាំង
ក្នុងសង្កាត់ត្រពាំងក្រសាំង ភូមិកន្ទោក ក្នុងសង្កាត់កន្ទោក
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃអាទិត្យ ទី១៩ ខែមករា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៥ល្ងាច
នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅភូមិតាងូវ ក្នុងសង្កាត់និរោធ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា
ការជូនដំណឹងអំពីការផ្តាច់ចរន្តអគ្គីសនីនេះ
គឺដើម្បីឲ្យបុគ្គលិកមន្ត្រីរាជការ
និងប្រជាពលរដ្ឋត្រៀមលក្ខណៈទុកជាមុនចំពោះការប្រើប្រាស់អគ្គីសនីនេះ
៕